លោកម៉ននី បណ្ឌិត ៖ រយៈពេល៧ខែសកម្មភាពដឹកនាំអភិវឌ្ឍន៍ស្រុកមានការរីកចម្រើនជាលំដាប់គួរឲ្យកត់សំគាល់

10-June-2016 | ដោយ មែន កំសត់


ព្រៃវែង៖ ចាប់តាំងពីរាជរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញតិ្តបានបង្កើតច្បាប់ឲ្យមានការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាស្រុក ដែលជា សភាជាន់ទាបនៅមូលដ្ឋាន មក ពិនិត្យជារួមឃើញថា ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ  គណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) បានប្រគល់សិទ្ធិក្នុងការចាត់ចែងនិងការសម្រេចនានា ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ស្រុក ដែលជាសភាជាន់ទាប នៅមូលដ្ឋាន  បានខិតខំប្រឹងប្រែងរៀបចំផែនការវិនិយោគ អភិវឌ្ឃន៍ របស់ខ្លួន ស្របតាមការណែនាំរបស់ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងផែនការ និងមានការសហការចូលរួមពីថ្នាក់ខេត្ត ស្រុក អង្គការ ដៃគូអភិវឌ្ឍន៍ ប្រជាពលរដ្ឋ សំដៅលើការអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ នៅមូលដ្ឋាន ។

 ទាំងអស់នេះ ជាការខិតខំប្រឹងប្រែង របស់មន្ត្រីក៏ដូចជាអង្គភាពស្ថាប័នដែលពាក់ព័ន្ធ ដើម្បីធ្វើឲ្យសង្គមជាតិមានការរីកចំរើននិងធានាបានសន្តិសុខស្បៀង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងភូមិឃុំរបស់ខ្លួន។


ក្រោយពីរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានប្រកាសតែងតាំងលោកម៉ននីបណ្ឌិតជាអភិបាលស្រុកនាថ្ងៃទិ៥ខែវិច្ឆិកាឆ្នាំ២០១៥មកទល់ឥលូវបានតែជាង៧ខែប៉ុណ្ណោះគឺ លោកបានដឹកនាំការងាររដ្ឋបាលស្រុកធានាបាននិរន្តរភាព និងការអភិវឌ្ឍបានល្អប្រសើរ ទោះជាមានការលំបាកផ្នែកសុខភាពឬឧបសគ្គក៏លោកអភិបាលស៊ូទ្រាំ មិនរាថយឡើយ ដើម្បីប្រជាពលរដ្ឋនិងដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋមិនគិតពី ការនឿយហត់ឡើយ។



 ជុំវិញលើសកម្មភាពការងាររដ្ឋបាលស្រុកស៊ីធរកណ្ដាលនិងការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ហើយធ្វើការស្វែងយល់នូវសកម្មភាពការងាររបស់ គណៈអភិបាលនិង ក្រុមប្រឹក្សាស្រុក រួមទាំងគណៈកម្មាធិការផ្សេងៗរបស់រដ្ឋបាលស្រុកហើយមានការកោតសរសើរលើ ការដឹកនាំរបស់លោកអភិបាលនិងក្រុមប្រឹក្សា កងកម្លាំងប្រដាប់អាវុធទាង៣មាននគរបាល អាវុធហត្ថ បញ្ជាការសឹករង។

 
 ទាំងអស់នេះគឺជាការដឹកនាំដ៏ស្មោះត្រង់ និងមានគណនេយ្យភាព តម្លាភាព អភិបាលកិច្ច និងមិនរើសអើង ហើយប្រជាពលរដ្ឋជាច្រើនមានការចូលចិត្ត គោរពស្រឡាញ់ ពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋ ក្នុងស្រុក លើសកម្មភាពដ៏ល្អរបស់លោក ក្នុងនាមមន្ត្រីល្អនៅមូលដ្ឋាន និងមានការកោតសរសើរពីថ្នាក់លើទៀតផង។សមិទ្ធផលដែលសម្រេចមានទាំងរូបវន្ត អរូបវន្ត នៅក្នុង ស្រុកឃុំ រួមមាន ៖ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រកាត់ខ្វាត់ខ្វែង និងផ្នែកសំខាន់ៗ ដូចជា សន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ចំណុច  បទល្មើសមានការថយចុះជាលំដាប់ ហើយថ្នាក់ឃុំបានទទួលប័ណ្ណសរសើរពីក្រសួងមហាផ្ទៃជារៀងរាល់ឆ្នាំ ចំណាត់ល្អការងារមនុស្សធម៌ការដោះស្រាយទំនាស់ការចុះសកម្មភាពនៅមូលដ្ឋាន សួរសុខទុក្ខ ប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយ ។

លើផ្នែកសុខាភិបាល លោក អភិបាលបានជំរុញ ក្នុងនាមប្រធានគណៈកម្មការស្រុក លើការបំរើសេវា សុខភាពមាតាទារក និងលើកលែងសេវាមិនយកកម្រៃចំពោះ ជនពិការ ទីទ័លក្រ ផ្សេងៗ និងចាត់ចែងគណៈកម្មាធិការស្ត្រីកុមារតាមឃុំឃុំដែលមានសមាជិកក្រុមប្រឹក្សា ស្ត្រី១រូបជាជនបង្គោលតាមដាន ចូលរួមលើកផែនការ ប្រជុំផ្សព្វផ្សាយ លើការងារសុខភាព ការងារបញ្ជ្រាបយេនឌ័រ  ។

នៅលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ គឺមានកាប្រើប្រាស់ថវិកាមូលនិធិស្រុកឃុំប្រចាំឆ្នាំ និងទុនបដិភាគរបស់ពលរដ្ឋ  ហើយនាឆ្នាំកន្លងមកមានគម្រោងអភិវឌ្ឍន៍ ហើយព្រមទាំងមានសប្បុរសជនក្រុមការងារបក្សស្រុកខេត្តបានចូលរួមយ៉ាងសស្រាក់ស្រាំក្នុងការអភិវឌ្ឃមូលដ្ឋានស្រុកឃុំចំណុចដែលផ្ដោតសំខាន់ក្នុងការដឹកនាំរបស់លោកអភិបាលដែលមានប្រជា ប្រីយភាពរូបនេះលោកបានកែលំអររៀបចំអគាររដ្ឋបាលសាលាស្រុកដែលជាកន្លែងផ្ដល់នូវសោភណភាពសម្រាប់បម្រើការងារសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របពេលអភិបាលស្រុកមុនៗមិនបានអនុវត្តន៍ដូចលោកអភិបាល ។ចំណុចសំខាន់លោកក៏បានរៀបចំគណៈបញ្ជាការចុះបង្ក្រាបបទល្មើសនេសាទ ល្បែងសងខុសច្បាប់ និងបទល្មើសផ្សេងៗមិនឲ្យកើតមានក្នុងមូលដ្ឋានស្រុក ការចូលរួមគ្រប់ការងារមនុស្សធម៌ ការងារជួយជនក្រីក្រ ងាយរងគ្រោះ ការងារផ្សព្វផ្សាយច្បាប់ចរាចរណ៍ គ្រឿងញៀន ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ អត្រានុកូលដ្ឋានលិខតរដ្ឋបាលផ្សេងៗ ប្រកដោយ ប្រសិទ្ធភាពខ្ពស់ និងតាមច្បាប់កម្រៃសេវា ការកែតម្រូវចំពោះមន្ត្រីក្រោមឱវាទដែលអសកម្មភាពនិងការធ្វើវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិវេទិការសាធារណៈភូមិឃុំមានសុវត្ថិភាព ដោយមានការឧបត្ថម្ភពីសំណាក់ឯកឧត្តមប្រធានក្រុមការងារស្រុករួមនឹងសហការីនិងក្រុមការងារយុវជននិងសប្បុរសជនក្នុងនិងក្រៅស្រុកធ្វើឲ្យស្រុកស៊ីធរកណ្ដាលមានការអភិវឌ្ឍរីកចម្រើនល្អប្រសើរនិងបានការឧបត្ថម្ភមូលនិធិសម្ដេចសខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ


 ។

ទាំងអស់នេះជាស្នាដៃសកម្មភាពដ៏ល្អប្រពៃរបស់លោក ម៉ននី បណ្ឌិត  ក្នុងការដឹកនាំ អភិវឌ្ឍន៍ ស្រុកឃុំ ភូមិ តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រីឯបញ្ហាប្រឈមនិងតម្រូវការដែលនៅសេសសល់លោកនឹងសហការបន្តជាមួយ សមត្ថកិច្ចនិងអាជ្ញាធរ គ្រប់ស្ថប័នដើម្បីអភិវឌ្ឍន៍ និងចូលរួមកាត់បន្ថយភាពក្រីក្រ ធានាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ តាមការភារកិច្ចរបស់រដ្ឋនិងថ្នាក់ដឹកនាំដែលបានប្រគល់ជូន៕


ចំនួនអ្នកទស្សនា

    20213117

  • ថ្ងៃនេះ2451
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14641
  • ខែនេះ2451
  • ឆ្នាំនេះ985671
  • សរុប20213117