លោក គួច ចំរើន​យក​អំណោយ​ជូន​ដល់​ពលរដ្ឋ និង​កុមារ​រងគ្រោះ​ដោយ​ជម្ងឺអេដស៍​

11-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃ ទី ០៩ ខែមិថុនា ឆ្នាំ​២០១៦ លោក គួច ចំរើន ប្រធាន​ក​ត្តិ​យ​ស្ដ អនុសាខា​កាកបាទក្រហម​ខណ្ឌដូនពេញ​, លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ នឹង​លោកជំទាវ ឈឹម​វ​ត្តី អនុប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌ បាន​នាំ​. យក​អំណោយ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​ពលរដ្ឋ និង​កុមារ​រងគ្រោះ​ដោយ​ជម្ងឺអេដស៍ ក្នុង​សង្កាត់​ទាំង​11​។​​ពលរដ្ឋ ក្មួយៗ​កុមារ​រងគ្រោះ​ដែលមាន​ជម្ងឺអេដស៍​បាន​យល់ច្បាស់​ថា អោយតែបាន​រស់នៅ​ស្អាត​បរិភោគ​ស្អាត លេបថ្នាំ​ទៀងទាត់ នឹង​អាច​រស់​ដោយមាន​ជីវិត​ធម្មតា​ដូច​គេឯង​.

​កុមារី​ឈ្មោះ ស្រី កែវ ដែលមាន​ផ្ទុកមេរោគ​អេដស៍​ពី​ឪពុកម្ដាយ ត្រូវបាន​អនុសាខា​ខំ​ថែរក្សា​នឹង​ផ្ដល់​ការឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា និង​សំភារៈ​ដ៏​ច្រើន​ជូន​នាង រហូតដល់​បច្ចុប្បន្ន​នាង​បាន​រៀន​ដល់​ថ្នាក់​ទី​11 ហើយ​លោក គួច ចំរើន ប្រធាន​ក​ត្តិ​យស​អនុសាខា បាន​ពាំ​នាំនូវ​ការ​នឹករលឹក ការសួរសុខទុក្ខ និង​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​សម្ដេច​គតិបណ្ឌិត គឺ​ផ្តាំ​ផ្ញើអោយ​អ្នក​ជម្ងឺ​យកចិត្តទុកដាក់​ខ្ពស់​អំពី​សុខភាព​របស់ខ្លួន ដោយ​ត្រូវខិតខំ​ទៅ​ទទួល​សេវា​សុខភាព និង​បើក​ថ្នាំ​ឱ្យបាន​ទៀងទាត់​បំផុត​។

​បន្ទាប់មក លោក គួច ចំរើន បាន​ចែកជូន​នៅ​ថវិកា​ដល់​ប្រជាពលរដ្ឋ​ក្នុង 1​នាក់ 40.000​រៀល​។​
​សូម​ជំរាប​ថា សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម​រួមមាន លោក គួច ចំរើន 100$, លោកជំទាវ ឈឹម វ​ត្តី 100$, លោក​សុខ គឹម​ហេង លោកស្រី ប៉ុន ដា​នី 100.000​រៀល និង​លោក យន់ ចាន់ណា​រ៉ា 500.000​រៀល​៕

ចំនួនអ្នកទស្សនា

    20213627

  • ថ្ងៃនេះ2961
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15151
  • ខែនេះ2961
  • ឆ្នាំនេះ986181
  • សរុប20213627