ភ្នំពេញ៖នៅថ្ងៃទី ១០ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៨និង៥នាទីព្រឹក នៅភោជនីយដ្ឋានពិភពថ្មី មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
វេទិកាផ្សព្វផ្សាយនេះមានការចូលរួមពពី ឯកឧត្តម លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ លោក លោកស្រី គណៈអភិបាល លោក លោកស្រី ចៅសង្កាត់ទាំង១១ លោក លោកប្រធានភូមិទាំង១៣៤ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ សរុប ៣០៥នាក់ ។
បន្ទាប់ពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីសកម្មភាពសមិទ្ធផល របស់អាជ្ញាធរក្នុងខណ្ឌដែលបានសម្រេចនាពេល កន្លងមករួមមានេះស្នាដៃកិច្ចអភិវឌ្ឍន៍គ្រប់វិស័យ ដែលអនុវត្តន៍ដោយរដ្ឋបាលខណ្ឌ មានក្រុមប្រឹក្សា គណៈអភិបាលនិងមានការសហការរវាងមន្ត្រីមូលដ្ឋាន ក្រុមប្រឹក្សាសង្កាត់ កងកម្លាំង រួមនិងប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិនហើយវិស័យដែលសម្រេចបានលើសេវាសាធារណៈ អប់រំ សុខភាពសង្គម សន្តិសុខ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និងការដោះស្រាយជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ ជម្រាបជូនដល់អង្គវេទិកាសាធរណៈរួចមក ។
អង្គវេទិកាបានបើកកម្មវិធីប្រគល់ជូនសមាជិក សមាជិកា ប្រជាពលរដ្ឋដើម្បីលើកជាសំណួរ តម្រូវការ សំណូមពរ ជាចាំបាច់ ដល់វាគ្មិន ចំពោះតម្រូវការដោះស្រាយមិនបានក្រុមការងារនិងធ្វើរបាយការណ៍ទៅ ថ្នាក់ជាតិបន្តដោះស្រាយ ទៀត។
ប្រជាពលរដ្ឋបានលើកឡើងពីការងាររដ្ឋបាល ភូមិឃុំមានសុវត្ថិភាព បទល្មើសល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ការដោះស្រាយ ទំនាស់ ការធ្វើឯកសាររដ្ឋបាល ដូចជាលិខិតស្នាម ផ្សេងៗ ការបង់កម្រៃ ការងារជលផល ការងារសុខភាព សេវាសាធារណៈនិងតម្រូវការចាំបាច់នៅមូលដ្ឋាន ។
ខណៈនោះលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងក្រុមការងារក៏បានដោះស្រាយនិងណែនាំនូវ ច្បាប់ មួយចំនួនដល់ម្ចាស់សំណួរ ដោយ ភាពរលូន លោកក៏សូមកោតសរសើរដល់បងប្អូននប្រជាពលរដ្ឋដែលហ៊ាននិយាយត្រង់ និងចំៗនេះសបញ្ជាក់ថាការយល់ដឹងរបស់ប្រជាពលរដ្ឋ បានយល់ដឹងច្រើន លោកសំណូមពរដល់មន្ត្រីដែលពាក់ព័ន្ធត្រូវបន្តការយកចិត្តទុកដាក់ ដោះស្រាយនិងបម្រើសេវារដ្ឋបាល សន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងការអនុវត្តន៍កម្រៃរដ្ឋបាលលើលិខិតស្នាមទៅតាមច្បាប់កំណត់៕