ព្រៃវែង៖នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦១៦លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល និងអនុប្រធានមន្ទីរកសិកម្មខេត្ត ការិយាល័យកសិកម្មស្រុកបានជួបប្រជុំពិភាក្សា ជាមួយ កសិករ ប្រជាពលរដ្ឋ ករណីដង្កូវហ្វូង បានបំផ្លាញស្រូវប្រជាពលរដ្ឋ នៅឃុំឬស្សីសាញ់ ។
បន្ទាប់ពីការពិភាក្សា ក្រុមការងារ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការបំផ្លាញស្រូវ របស់ដង្កូវហ្វូង និងធ្វើការបង្ហាញការបាញ់ថ្នាំ កំចាត់ដង្កូវនេះ ឱ្យបានទាន់ពេលវេលា៕