ភ្នំពេញ៖នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ខែ មិថុនា ឆ្នាំ២០១៦ រដ្ឋបាល សង្កាត់គីឡូម៉ែត្រលេខ៦ ដឹកនាំដោយលោក សុខ សម្បត្តិ ចៅសង្កាត់បានបើកវេទិការសាធារណ:ភូមិសង្កាត់មានសុវត្តិភាព នៅចំណុចផ្ទះល្វែង ក្រុម១១ ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញហើយវេទិកានេះដោយមាន ការចូលរួមពី សមាជិក ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍ នគរបាល មេភូមិ និងមន្ត្រីដែលពាក់ព័ន្ធរួមនឹង ប្រជាពលរដ្ឋ ចូលរួមចំនួន៥០នាក់ ផងដែរ។
ក្រោយពី លោក សុខ សម្បត្តិ ចៅសង្កាត់បានធ្វើការមានមតិជម្រាបជូនគោលបំណងនៃអង្គវេទិកានិងបានគូសបញ្ជាក់លើការងារដែលពាក់ព័ន្ធរួចមក។ប្រជាពលរដ្ឋបានលើកឡើងនូវ បញ្ហាបញ្ហាដែរជាតមករូវការមួយចំនួនមានដូចជា៖ ១-បញ្ហាសៀវភៅគ្រួសារ ២-បញ្ហាសៀវភៅស្នាក់នៅ៣-បញ្ហាអត្តសញ្ញាបណ្ណ័៤-បញ្ហាភ្លើងបំភ្លឺផ្លូវជាដើម។
រាល់កង្វល់និងបញ្ហខាងលើក្រុមការងារលោកចៅសង្កាត់ លោកនាយរងប៉ុស្ត៍ និង ស្មៀនសង្កាត់បានបកស្រាយនិងដោះស្រាយជូនប្រជាពលរដ្ឋមិនមាននៅសេសសល់ចំងល់ ហើយប្រជាពលរដ្ឋស្នើដល់ក្រុមការងារមេត្តារៀបចំវេទិកានេះឲ្យបានទៀងទាត់តាមគោលការណ៍នែនាំសម្រាប់ឲ្យពួកគាត់មានមតិនិងពិគ្រោះយោបល់ជាមួយអាជ្ញាធរដើម្បីបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋឲ្យកាន់តែស្អិតរមួតជាមួយអាជ្ញាធរ៕