ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យផ្ទាល់ការងារជីកប្រឡាយបង្ហូរទឹកភ្លៀង តំបន់បឹងតាបែន ស្ថិតនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលជនលិចតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាលទ្ធផលចរន្តទឹកបានហូរ មិនមានការរាំងស្ទះ អាចតភ្ជាប់ពីផ្លូវអមសងខាងរថភ្លើងរហូតដល់ប្រឡាយទួលសំពៅដោយរលូន លើសពីនេះទៀត ឯកឧត្តមអភិបាលរាជធានីបានដាក់ទិសដៅ អោយសាលាខណ្ឌខិតខំយកចិត្តទុកដាក់ជំរុញការងារស្តារ ជីក និងបើកមុខលូ ប្រឡាយបង្ហូរទឹក តាមភូមិសាស្ត្រជាក់ស្តែង ដែលត្រូវនាំទឹកពីតំបន់តភ្ជាប់ខាងលើ ទៅប្រឡាយទួលសំពៅ បន្ថែមទៀត ៕