​លោក សេង សាញ់​ចុះសួរសុខទុក្ខ គ្រួសារ​មាន​ជីវភាព ទីទ័លក្រ​

20-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៦ លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ និង​មន្ត្រី​កាកបាទក្រហម​សង្កាត់ បាន​ចុះសួរសុខទុក្ខ គ្រួសារ មានកូន​៧​នាក់ មាន​ជីវភាព ទីទ័លក្រ ដែល​ធ្លាក់ខ្លួន​មាន​ជំងឺ កុំ​ពុង​សង្គ្រោះបន្ទាន់​នៅ មន្ទីរពេទ្យ លោកសង្ឃ​។​

​ខណៈនោះ​ដែរ លោក​ចៅសង្កាត់​ក៏បាន​នាំ យក​អំណោយ​សង្គ្រោះ​បឋម​ទៅ​ផ្តល់ជូន​ដល់ គ្រួសារ​ឈ្មោះ ទេព ប៊ុនធឿន អាយុ​៥៤​ឆ្នាំ ស្ថិតនៅ​ផ្លូវឌឿងហែម ក្រុមទី​៨ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​អំណោយ​ក្នុងនោះ​រួមមាន ៖ ១/ លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ ថវិកា ១០​ម៉ឺន​រៀល​។​
២/ ព្រះ ឥន្ទ​ញ្ញា​ណោ ផៃ ប៊ុនធឿន ព្រះគ្រូ​ចៅអធិការ​វត្ត​ស្ទឹងមានជ័យ បាន​ជួយ ឧបត្ថម្ភ អង្ក ២០kg ទឹក​សុទ្ធ ១​កេះ មី​២​កេស ថវិកា ២០​ដុល្លា​។​
៣/ ព្រះ ធម្ម​ប្ប​ញ្ញោ យឹម ឯក​វុត្ថា ព្រះគ្រូ​សូត្រ ស្តាំ វត្ត​ស្ទឹងមានជ័យ បាន​ជួយ ឧបត្ថម្ភ អង្ក ២០kg រួម​ថវិការ ៥ ម៉ឺន​រៀល​។​
៤/ ព្រះមហា ព្រហ្ម ចំរើន ព្រះគ្រូ​សូត្រ ឆ្វេង​វត្ត​ស្ទឹងមានជ័យ​បាន​ជួយ ឧបត្ថម្ភ មី​មួយ​កេះ តែ ស្ករស​រួម​ថវិការ ៦​ម៉ឺន​រៀល​។​
* សរុប​គ្រឿងឧបភោគ​រួមមាន​:១-​អង្ករ ៣០​គីឡូក្រាម​-​មី​ចំនួន ៣​កេស​- ទឹក​សុទ្ធ ១​កេស​- តែ​ស្កសរ​- រួម​នង​ថវិកា​ចំនួន​២១​មុ​ឺ​ន​និង​២០​ដុល្លា​។​

ចំនួនអ្នកទស្សនា

    20514447

  • ថ្ងៃនេះ6961
  • ម្សិលមិញ15191
  • សប្តាហ៍នេះ50111
  • ខែនេះ71991
  • ឆ្នាំនេះ71991
  • សរុប20514447