វេទិកា ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​២

20-June-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បានរៀបចំ​នៅ​វេទិកា ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​២ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ឯកឧត្តម ជា ជាតិ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌដូនពេញ ។​

​វេទិកា ផ្សព្វផ្សាយ​នេះ​មានការ​ចូលរួម​ពពី​ឯកឧត្តម ហែម ឡុង​សុភ​ត្ត្រ័ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឯកឧត្តម លោក លោកស្រី សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌ​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ព្រមទាំង​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ ហើយក៏​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ផងដែរ លោក លោកស្រី គណៈ​អភិបាល លោក លោកស្រី ចៅសង្កាត់​ទាំង​១១ លោក លោក​ប្រធានភូមិ​ទាំង​១៣៤ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ សរុប ៣០៥​នាក់​។ ។
 

បន្ទាប់ពី លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បានធ្វើ​របាយការណ៍​ស្វាគមន៍​ស្ដីពី​សកម្មភាព​សមិទ្ធផល របស់​អាជ្ញាធរ​ក្នុង​ខណ្ឌ​ដែល​បានសម្រេច​នាពេល កន្លងមក​រួម​មា​នេះ​ស្នាដៃ​កិច្ចអភិវឌ្ឍន៍​គ្រប់​វិស័យ ដែល​អនុវត្តន៍​ដោយ​រដ្ឋបាល​ខណ្ឌ មាន​ក្រុមប្រឹក្សា គណៈ​អភិបាល​និង​មានការ​សហការ​រវាង​មន្ត្រី​មូលដ្ឋាន ក្រុមប្រឹក្សា​សង្កាត់ កងកម្លាំង រួម​និង​ប្រជាពលរដ្ឋ ក្នុងស្រុក​កោះសូទិន​ហើយ​វិស័យ​ដែល​សម្រេចបាន​លើ​សេវាសាធារណៈ អប់រំ សុខភាព​សង្គម សន្តិសុខ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និង​ការដោះស្រាយ​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព ខ្ពស់  ជម្រាបជូន​ដល់​អង្គ​វេទិកា​សាធ​រណៈ​រួចមក ។​

​អង្គ​វេទិកា​បាន បើក​កម្មវិធី​ប្រគល់ជូន​សមាជិក សមាជិកា ប្រជាពលរដ្ឋ​ដើម្បី​លើក​ជា​សំណួរ តម្រូវការ សំណូមពរ ជា​ចាំបាច់ ដល់​វាគ្មិន ចំពោះ​តម្រូវការ​ដោះស្រាយ​មិនបាន​ក្រុមការងារ​និង​ធ្វើ​របាយការណ៍​ទៅ ថ្នាក់ជាតិ​បន្ត​ដោះស្រាយ ទៀត​។​

​ប្រជាពលរដ្ឋ​បានលើកឡើង​ពី​ការងាររដ្ឋបាល ភូមិ​ឃុំ​មាន​សុវត្ថិភាព បទល្មើស​ល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ការដោះស្រាយ ទំនាស់ ការធ្វើ​ឯកសារ​រដ្ឋបាល ដូចជា​លិខិតស្នាម ផ្សេងៗ ការបង់​កម្រៃ ការងារ​ជលផល  ការងារ​សុខភាព សេវាសាធារណៈ​និង​តម្រូវការ​ចាំបាច់​នៅ​មូលដ្ឋាន ។​

​ខណៈនោះ​ឯកឧត្តម ជា ជាតិ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌដូនពេញ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​ក្រុមការងារ​ឯកឧត្តម ហែម ឡុង​សុភ​ត្ត្រ័ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឯកឧត្តម លោក លោកស្រី សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌ​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ក៏បាន​ដោះស្រាយ​និង​ណែនាំ​នូវ ច្បាប់ មួយចំនួន​ដល់​ម្ចាស់​សំណួរ ដោយ ភាពរលូន លោក​ក៏​សូម​កោតសរសើរ​ដល់​បងប្អូន​ន​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​និយាយ​ត្រង់ និង​ចំៗ​នេះ​ស​បញ្ជាក់ថា​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ បាន​យល់ដឹង​ច្រើន លោក​សំណូមពរ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត​ការយកចិត្តទុកដាក់ ដោះស្រាយ​និង​បម្រើសេវា​រដ្ឋបាល សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​ការអនុវត្តន៍​កម្រៃ​រដ្ឋ​បាល​លើ​លិខិតស្នាម​ទៅតាម​ច្បាប់​កំណត់​៕



ចំនួនអ្នកទស្សនា

    20514737

  • ថ្ងៃនេះ7251
  • ម្សិលមិញ15191
  • សប្តាហ៍នេះ50401
  • ខែនេះ72281
  • ឆ្នាំនេះ72281
  • សរុប20514737