លោក សេង សាញ់​បានប្រគល់​ពស់ថ្លាន​មួយ​ក្បាល អោយ​ទៅខាង​អភិរក្ស សត្វព្រៃ​

20-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​ ជា​ញឹកញាប់ អាជ្ញាធរ​សង្កាត់ តែងតែ​ចូលរួម អភិរក្ស ធនធានបរិស្ថាន  ទើប​នៅ វេលា​ម៉ោង​១២​និង​០០​នាទី នា​ថ្ងៃទី​២០​ខែមិថុនា​នា​២០១៦​នេះ លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ បានប្រគល់​ពស់ថ្លាន​មួយ​ក្បាល អោយ​ទៅខាង​អភិរក្ស សត្វព្រៃ​ដើម្បី​យកទៅ​ដោះលែង​នៅ​តំបន់​ព្រៃ​ធម្មជាតិ ដែលមាន​សុវត្ថិភាព និង​ស​ស្របតាម​លក្ខណៈ​ជីវសាស្ត្រ​នៃ​ប្រភេទ​សត្វ​នីមួយៗ​។​

​នៅក្នុង​ឱកាស​នោះ​តំណាង​អភិរក្ស​សត្វព្រៃ​បាន​សម្ដែង​នូវ​ការ​អរគុណ ចំពោះ​លោក​ចៅសង្កាត់ និង​ក្រុមការងារ ដែល​បាន​ចូលរួម​ទប់ស្កាត់​ការពារ នូវ​ធនធាន​សម្បត្តិ សម្រាប់​ជា​កេរតំណែល ហើយ​បាន​ជួយ​សហការ​នឹង​ការបំផ្លាញ រត់ពន្ធ​សត្វព្រៃ​ខុសច្បាប់ ដើម្បី​ចូលរួមចំណែក​អភិរក្ស​ធនធាន​នៅក្នុង​ប្រទេស​និង​សង្គមជាតិ​៕

ចំនួនអ្នកទស្សនា

    20516327

  • ថ្ងៃនេះ8841
  • ម្សិលមិញ15191
  • សប្តាហ៍នេះ51991
  • ខែនេះ73871
  • ឆ្នាំនេះ73871
  • សរុប20516327