អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​កម្មវិធី​ចាក់​វ៉ាក់សាំង​ផ្តាសាយធំ ជូន​មន្ត្រី​សាលាខណ្ឌ

21-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ អភិបាលខណ្ឌ​ពោធិ៍​សែន​លោក ជ័យ ហែម ដា​រិ​ទ្ធ បាន​បើក​កម្មវិធី​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយធំ ដល់​មន្ត្រី​សាលាខណ្ឌ​ចំនួន​១៦៨​នាក់​។​

​វ៉ាក់សាំង​ដែល​ផ្តល់ជូន​ដល់​មន្ត្រី​នាឱកាស​នេះ គឺ​ឧបត្ថម្ភ​ជូន​ពី លោក​ឧកញ៉ា នី សម្បត្តិ អគ្គ​នាយ​ក្រុមហ៊ុន អៀ កូ​។​
​លោក ហែម រិ​ទ្ធិ​បាន​ថ្លែងថា ក្នុង​យុទ្ធនា​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​នេះ​គឺ​ដើម្បីឱ្យ​មន្ត្រី ទាំងអស់​មាន​សុខភាព​មាំមួន​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​បំផុត​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ ឲ្យ​ទុកដាក់​ពី​បញ្ហា​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សំរាម​ត្រូវ​ច្រក​ថង់​ផ្លាស​ស្ទីក​បោះ​ក្នុង​ធុងសំរាម កុំ​ចោល​ពាសវាល​ពាសកាល តាម​ផ្លូ​​វ​សាធារណៈ ព្រោះ​សំរាម​ទាំងអស់នេះ​វា​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​សុខភាព​បរិស្ថាន អនាម័យ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20513287

  • ថ្ងៃនេះ5801
  • ម្សិលមិញ15191
  • សប្តាហ៍នេះ48951
  • ខែនេះ70831
  • ឆ្នាំនេះ70831
  • សរុប20513287