ពលរដ្ឋ​ជាង​១០០​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ខណៈ​ពួកគាត់​ត​បណ្តាញទឹក

21-June-2016 | ដោយ មែន កំសត់

 
​ភ្នំពេញៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ រស់នៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ បាន​នាំចេញ មក​ប្រមូលផ្តុំ​ជួបជុំគ្នា​នៅក្នុង​ភូមិ​របស់​ពួកគាត់ ស្នើ​សុំអោយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ជួយ​អន្តរាគមន៍ ដោយសារ​ពួកគាត់​បានស្នើ​សុំ​ត​បណ្តាញ​ទឹកស្អាត​ត្រឹមត្រូវ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់​ដែលមាន​ដីឡូត៍​លក់​នៅ​តំបន់​នោះ រារាំង​មិនអោយ​ពួកគាត់​ត​បណ្តាញទឹក​។​
​ប្រជាពលរដ្ឋ​ម្នាក់​ប្រាប់​ឲ្យ​ដឹងថា ការសុំ​ត​បណ្តាញ​ទឹកស្អាត​នេះ គឺ​ពួកគាត់​ស្នើសុំ​ត​ចាប់តាំងពី​ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ក្នុងអំឡុង ឆ្នាំ​២០១០ មកម្ល៉េះ មានន័យថា ចាប់តាំងពី​លោក ឃួ​ង ស្រេង នៅ​ជា​អភិបាលខណ្ឌ​សែន​សុខ មកម្ល៉េះ រហូតមកដល់​លោក លី សា​វេត និង​បន្ត​មកដល់​លោក ប៊ឹ​ល កុសល ជា​អភិបាលខណ្ឌ​សែន​សុខ​បច្ចុប្បន្ននេះ​។​
​ប្រជាពលរដ្ឋ​ប្រាប់​បន្ត​ឲ្យ​ដឹងថា រហូត​ឆ្នាំ​២០១៥ លិខិតស្នើរ​សុំ​ត​បណ្តាញទឹក​របស់​ពួកគាត់​នេះ ទើបបាន​ធ្លាប់​មកពី​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ចុះហត្ថលេខា​ផ្ទាល់​ពី​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ អនុញាតិ​អោយ​ពួកគាត់​ត​បណ្តាញ​ទឹកស្អាត​សម្រាប់ ប្រើប្រាស់​។​
​លុះ​រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​រដ្ឋការ​ទឹក បានមក​ជីក ដី​ចិញ្ចើមផ្លូវ ដើម្បី​ត​បណ្តាញទឹក ស្រាប់តែ​លិចមុខ​ស្ត្រី​ម្នាក់​ឈ្មោះ សៀក ណាវី ហៅ ស្រីអូន អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិប​ន្លា សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ចេញមុខ​មករា​រាំង ក្រុមការងារ​រដ្ឋការ​ទឹក មិន​ឲ្យ​ជីកដី​ចិញ្ចើមផ្លូវ ត​បណ្តាញ​ទឹកស្អាត​ឡើយ ។​
​ប្រជាពលរដ្ឋ​អះអាងថា ស្ត្រី​ឈ្មោះ សៀក ណាវី ហៅ ស្រីអូន ដែល​ចេញមុខ​រារាំង ក្រុមការងារ​រដ្ឋ​ករ​ទឹក​មិនអោយ​ជីកដី​ត​បណ្តាញទឹក​នោះ គឺជា​តំណាង​ឈ្មោះ មាស ណា​រិ​ទ្ធ ភេទ ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ គឺ​ឈ្មួញ​លក់​ដីធ្លី​មួយរូប បច្ចុប្បន្ន​រស់នៅ​ភូមិប​ន្លា សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​
​លោក ឯក សុខុម អាយុ​៥៤​ឆ្នាំ មុខរបរ​មេ​៥០​ខ្នង មាន​ទីលំនៅ​ភូមិប​ន្លា សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ តំណាង​ប្រជាពលរដ្ឋ​ទាំងអស់​ប្រាប់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​របស់លោក​ពិតជា​បានស្នើ​សុំ​ត​បណ្តាញ​ទឹកស្អាត​ពិតប្រាកដ ពី​សាលា​រាជធានី​ភ្នំពេញ ដោយមាន​លិខិតស្នាម​ត្រឹមត្រូវ​ពីសា​លា​រាជធានី​ភ្នំពេញ អនុញ្ញាតិ​ទៀតផង លុះ​រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​រដ្ឋការ​ទឹក បានមក​ជីកដី​ចិញ្ចើមផ្លូវ ដើម្បី​ត​បណ្តាញទឹក ស្រាប់តែ​លិចមុខ​ស្ត្រី​ម្នាក់​ឈ្មោះ សៀក ណាវី ហៅ ស្រីអូន អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិប​ន្លា សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ចេញមុខ​មករា​រាំង ក្រុមការងារ​រដ្ឋការ​ទឹក មិន​ឲ្យ​ជីកដី​ចិញ្ចើមផ្លូវ ត​បណ្តាញ​ទឹកស្អាត​ឡើយ ។​
​ដោយ​ស្ត្រី​ឈ្មោះ សៀក ណាវី ហៅ ស្រីអូន នេះ​ចោទប្រកាន់ថា ការជីក​ដី​ត​បណ្តាញទឹក​នេះ គឺ​ជីក​នៅ​លើដី​របស់គាត់ ទើប​ធ្វើ​ឲ្យ​ក្រុមការងារ​រដ្ឋ​ទឹក បញ្ឈប់​សកម្មភាព លែង​ហ៊ាន​ជីកដី​ត​បណ្តាញទឹក​បន្ត​ទៀត ។ ដោយហេតុនេះ ហើយ​ពួកគាត់​សូម​សំណូមពរ​ទៅដល់​អាជ្ញាធរ​ខណ្ឌ សូម​កំណត់​ព្រុំប្រទល់​ដីធ្លី​ឲ្យ​បានច្បាស់លាស់ តើ​ដី​ណា គឺជា​ដី​កម្មសិទ្ធិ​របស់លោក មាស ណា​រិ​ទ្ធ ហើយ​កំណត់​ត្រឹមណា គឺជា​ដី​ចំណីផ្លូវ​ថ្នល់ ដើម្បី​ឲ្យ​ដំណើរការ​ត​បណ្តាញទឹក​នេះ ប្រព្រឹត្ត​មាន​ល្អប្រសើរ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​
​ដោយឡែក​តំណាង​រដ្ឋ​ករ​ទឹក​ម្នាក់​ប្រាប់​ឲ្យ​ដឹងថា កា​រត​បណ្តាញ​ទឹកស្អាត​នេះ គឺ​ក្រុមការងារ​របស់លោក​ជីកដី​តែ​នៅ​ចិញ្ចើមថ្នល់​ប៉ុណ្ណោះ ប៉ុន្តែ​ស្រាប់​តែមាន​គេ​ថា ពួកគាត់​ជីកដី​នៅលើ ដី​របស់គេ ព្រមទាំង​មានការ​រារាំង​ផង​នោះ ទើប​ក្រុមការងារ​របស់គាត់​ផ្អាក​សកម្មភាព​សិន ដើម្បី​រង់ចាំ​អាជ្ញាធរ​ចុះមក​ធ្វើការ​ដោះស្រាយ ទើប​ពួកគាត់​ហ៊ាន​ចាប់​ដំណើរ​បន្តទៀត​។​
​ពាក់ព័ន្ធ​ទៅ​និង​ករណីនេះ​លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាមៗ នា​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ លោក​បាន​ចាត់​កម្លាំង​មន្ត្រី​ជំនាញ​សាលាខណ្ឌ​ឲ្យ​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង ប៉ុន្តែ​មិនទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​នោះទេ​៕

ចំនួនអ្នកទស្សនា

    20514777

  • ថ្ងៃនេះ7291
  • ម្សិលមិញ15191
  • សប្តាហ៍នេះ50441
  • ខែនេះ72321
  • ឆ្នាំនេះ72321
  • សរុប20514777