ចុះបង្ក្រាប​ទីតាំង​លេង​ហ្គេម​អន​ឡាញ រឹបអូស​បាន​សំភារៈ​ហ្គេម​មួយចំនួន​

21-June-2016 | ដោយ មែន កំសត់


​ភ្នំពេញៈ កម្លាំង​ប្រជា​ការពារ​ខណ្ឌ​សែន​សុខ និង​សង្កាត់​ភ្នំពេញ​ថ្មី បន្ទាប់ពី​មាន​បញ្ជា​ពី​លោក ប៉ឹ​ល កុសល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បញ្ជា​មក​លោក​ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី​បាន​ដឹកនាំ​ចុះបង្ក្រាប​ទីតាំង​លេង​ហ្គេម​អន​ឡាញ​មួយកន្លែង កាលពី​ល្ងាច​ថ្ងៃ​២០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ប្រភព​បានឱ្យដឹងថា ការចុះ​បង្ក្រាប​នោះ ម្ចាស់​ទីតាំង​មិន​ត្រូវបាន​ឃាត់ខ្លួន​ទេ​គ្រាន់តែ​រឹបអូស​បានតែ​សំភារៈ​ហ្គេម​មួយចំនួន និង​ឃាត់​ក្មេងៗ​តូចៗ​បាន​១៣​នាក់​។​
​ចំណែក​ក្មេងៗ​ញៀន​ហ្គេម​អន​ឡាន​ចំនួន​១៣​នាក់ (​សុទ្ធតែ​មិនទាន់​គ្រប់​អាយុ​)​មក​អប់រំ​នៅ​សាលាសង្កាត់​ភ្នំពេញ​ថ្មី និង​ហៅ​អាណាព្យាបាល​មក​ធានា និង​ធ្វើ​កិច្ចសន្យា​អប់រំ​ទើប​អោយ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

​ពលរដ្ឋ​ពិតជា​មានការ​សាទរ​ចំពោះ​ចំណាត់ការ​របស់លោក​អភិបាលខណ្ឌ​សែន​សុខ និង​សំណូម​អោយ​លោក​មេត្តាជួយ​បោសសំអាត​ទីតាំង​ហ្គេម​អន​ឡាញ​អោយអស់​ផង​ក្នុង​ខណ្ឌ​សែន​សុខ​នេះ ពីព្រោះ​នៅមាន​ច្រើន​កន្លែង​ទៀត​៕

ចំនួនអ្នកទស្សនា

    20514657

  • ថ្ងៃនេះ7171
  • ម្សិលមិញ15191
  • សប្តាហ៍នេះ50321
  • ខែនេះ72201
  • ឆ្នាំនេះ72201
  • សរុប20514657