ភ្នំពេញ៖នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ លោកនុត ពុធដារ៉ា ក្នុងនាមជាប្រធានប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនខណ្ឌដង្កោ រួមជាមួយថ្នាក់ដឹកនាំសាខាសមាគមខណ្ឌ បាននាំយកថវិកាមរណៈសង្គ្រោះ ចំនួន ៤លានរៀល ទៅជូនគ្រួសារសព លោក ស្រី ឈឿន សមាជិកសមាគមអតីតយុទ្ធជនខណ្ឌដង្កោ ដែលបានទទួលមរណភាពកាលពីពេលកន្លងទៅ នៅគេហដ្ឋានស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ៕