ភ្នំពេញ៖នាព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៦ សាលាខណ្ឌទួលគោក បានរៀបចំកិច្ចប្រជុំសាមញ្ញ្ញលើកទី២៣របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និង កុមារ របស់ក្រុមប្រឹក្សា ខណ្ឌទួលគោកក្រោមអធិបតីភាពលោកស្រី ញ៉ែម មុំ ប្រធានគណៈកម្មាធិការនារីខណ្ឌទួលគោក។
ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការអញ្ជើញចូលរួមរបស់លោកលោកស្រីសមាជិក ក្រុមប្រឹក្សាខណ្ឌលោកលោកស្រីជាសមាជិក ណៈកម្មាធិការកិច្ចការនារីកុមារសង្កាត់ ប្រធានការិយាល័យ ដែលពាក់ព័ន្ធ អធិការនគរបាលខណ្ឌ និងលោកលោកស្រីជាសមាជិកគណៈកម្មាធិការ គសប ជាច្រើននាក់ផងដែរ។
អង្គប្រជុំ ដំណើរការតាមរបៀបវារ៖១-ពិនិត្យរបាយការណ៍កន្លងមក/២-របាយការណ៏ និងពិភាក្សាអំពីផ្នែកសេវាសុខភាព/៣-របាយការណ៏ និងពិភាក្សាអំពីផ្នែកអប់រំ/៤-របាយការណ៏ និងពិភាក្សាអំពីការចុះសំបុត្រកំណើត/៥-របាយការណ៏ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ/៦-របាយការណ៏ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់-ករណីចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ សកម្មភាពក្រុងក្មេងទំនើងល្បែងស៊ីសង អំពើហឹង្សា ការឆបោក ។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក មានមតិណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះលោកស្រី ញ៉ែម មុំ ប្រធានគណៈកម្មាធិការនារីខណ្ឌទួលគោកនិងជា ប្រធានអង្គប្រជុំ បានជម្រុញដល់មាជិកសមាជិកានៃគកសកខណ្ឌនិងគកនក សង្កាត់ត្រូវសហការជាមួយណ្ដាអង្គភាពដែលពាក់ព័ន្ធត្រូវបន្ត ការយកចិត្តលើការផ្ដល់ព័ត៌មានលើការងារយេនឌ័រចុលរួមប្រជុំ ផ្សព្វផ្សាយ លើសុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យផ្ទៃពោះសុខភាពមាតាទារកការជួញដូរស្ត្រីកុមារការចុះ អត្រានុកូលដ្ឋានកំណើតនិងវិស័យ អប់រំ ក្នុងសង្គម ។
បន្ទាប់មក លោកស្រី ប្រធានគណៈកម្មាធិការកិច្ចការនារីខណ្ឌ បានស្នើដល់ ក កនកសង្កាត់ត្រូវរៀបចំផែនការប្រជុំឲ្យបានទៀងទាត់ និងប្រើប្រាសើថវិកាតាមប្រកាសក្រសួង កិច្ចការនារីក្រសួងហិរញ្ញវត្ថុថ្នាក់ជាតិគជអបតាមគណនេយ្យភាពរបស់ រតនាគារ និងមានការឯកភាពពីក្រុមប្រឹក្សាសង្គាត់៕