ភ្នំពេញ៖នៅរសៀល នាថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៦ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានដឹកនាំមន្ត្រីសង្កាត់ មេប៉ុស្តិ៍ នគរបាលប្រធាន មណ្ឌល មេភូមិគ្រប់ភូមិ ប្រជុំអំពី ការងារដកពិសោធន៍បញ្ហាជួបប្រទេះរយះពេល៤ថ្ងៃនៃការសំរង់ស្ថិតិប្រជាពលរដ្ឋស្នាក់នៅអចិន្ត្រៃយនិងបណ្តោះអាសន្ន នៅក្នុងសង្កាត់ស្ទឹងមានជ័យ។
កិច្ចប្រជុំនេះមានវត្តមានចូលរួមពីលោកលោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ មន្ត្រីប៉ុស្តិ៍ នគរបាល និងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
នាឱកាសនោះលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានស្នើដល់លោកលោកស្រីជាសមាជិកសមាជិកាទាំងអស់ត្រូវចូលរួម អនុវត្តន៍ផែនការនេះឲ្យបានសម្រេច ដើម្បីស្រង់ស្ថិតិ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានបច្ចុប្បន្ន និងបណ្ដោះអាសន្នឲ្យបានច្បាស់ហើយនាពេលខាងមុខនេះនឹងមានការចុះឈ្មោះបោះឆ្នោតតាមគម្រូច្បាប់ថ្មីពីគជប សម្រប់ស្ទាបស្ទង់អំពីទិន្នន័យប្ឬជាពលរដ្ឋ និងតាមដានការចេញចូល ងាយស្រួលធ្វើការងារគ្រប់គ្រងបានល្អប្រសើរ៕