កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ជាច្រើន​នាក់​បើក​ប្រតិបត្តិការ ចុះទៅ​រុះរើ​កញ្ចុះ​តាម​មាត់ទន្លេ

22-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​នេះ កម្លាំង​គណៈ បញ្ជាការ​ឯកភាព​ខណ្ឌ សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ និង​មានការ​ចូលរួម​សម្របសម្រួល ពី​តំណាង​អយ្យការ​ផង​នោះ បាន​បើក​ប្រតិបត្តិការ ចុះទៅ​រុះរើ កញ្ចុះ​នៅតាម​មាត់ទន្លេ ក្នុង​សង្កាត់​ជ្រោយចង្វារ និង​សង្កាត់​ព្រែកលៀប ដើម្បី​បង្កើន​សោភ័ណភាព ក៏ដូចជា​ការលើកកម្ពស់ លើ​ផ្នែ​ល​បរិស្ថាន​។​

​លោក ហ៊ុយ សារុន អភិបាលរងខណ្ឌ​ជ្រោយចង្វារ ដែល​ដឹកនាំ​កម្លាំង​ចុះ​បំពេញការងារ​នេះ បាន​ប្រាប់ ថា «​ប្រតិបត្តិការ ចុះមក​រុះរើ​កញ្ចុះ ដែល​សង់​នៅតាម​មាត់ទន្លេ​នេះ គឺ​គោលបំណង កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​បរិ​ស្ថាន សណ្តាប់ធ្នាប់​សង្គម និង​ជាពិសេស​នោះ​គឺ​ប៉ះពាល់​ទឹកតែ​ម្តង ដោយមាន​ការទម្លាក់​កាកសំណល់​ផ្សេងៗ ចូល​ទន្លេ​ពី​អ្នក​អង្គុយ​ហូប​នៅលើ​កញ្ចុះ​»​។​

​អភិបាលរង​រូបនេះ បាន​បញ្ជាក់ថា មុន​អាជ្ញាធរ​ចុះមក​រុះរើ កញ្ចុះ​ទាំងនេះ យើង​បាន​ជូនដំណឹង​ដល់​ម្ចាស់​ទីតាំង​ផងដែរ ប៉ុន្តែ​ដល់​ថ្ងៃ ឱសានវាទ​ហើយ ពួកគេ​នៅតែ​មិនទាន់​រុះរើ​ទៀត ទើប​យើង​ចុះមក​រុះរើ​តែម្តង​។​

​យ៉ាងណាក៏ដោយ អាជ្ញាធរ​មិនទាន់​អាច​បញ្ជាក់ ពី​ចំនួន​កញ្ចុះ​នៅឡើយ​ទេ ប៉ុន្តែ​មាន​ច្រើន ខណ​:​ក្រុមការងារ បាននិងកំពុង​បន្តការងារ នេះ​នៅឡើយ​៕

ចំនួនអ្នកទស្សនា

    20518227

  • ថ្ងៃនេះ10741
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53891
  • ខែនេះ75771
  • ឆ្នាំនេះ75771
  • សរុប20518227