ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹក នា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦មាន រៀបចំកិច្ចប្រជុំបូកសរុបការងារបច្ចុប្បន្នភាពស្ថិតិ ស្ថានការណ៍គ្រួសារប្រជាពលរដ្ឋនិង ការស្នាក់នៅ នៅ សាលា សង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះមានវត្តមានចូលរួមពី លោក លោក ស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ មន្ត្រីស្ថិតិប៉ុស្តិ៍ នគរបាលរដ្ឋបាល និងមន្ត្រីដែលពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋជាច្រើននាក់ផងដែរសរុបវត្តមាន ២៣នាក់ ១០នាក់ស្ថិតក្រោមអធិបតីភាព លោក ចិក សារឿន ប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់មនោរម្យ។
នាឱកាសនោះលោក អនុសនីយ៍ទោ ខែម សំអាង នាយរងប៉ុស្តិ៍ តំណាងលោកយ៉ង់ ចិន្ដា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ មនោរម្យបានលើកឡើងនូវរបាយការណ៍សមិទ្ធផល នៃការស្រង់ស្ថិតិ ប្រជាពលរដ្ឋ ដែលសម្រេចបាន នាពេលកន្លងមក នៅក្នុងក្របខណ្ឌក្នុងសង្កាត់មនោរម្យ ។ហើយបន្ទាប់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ក៏បានលោកឡើងអំពីបញ្ហាប្រឈមនានាដែលកើតមានឡើងនៅក្នុងសង្កាត់។
នៅទីបញ្ចប់ លោក ចិក សារឿន ប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់ មនោរម្យបានជម្រុញស្នើដល់លោក លោកស្រីជាសមាជិកសមាជិកាទាំងអស់ត្រូវចូលរួម អនុវត្តន៍ផែនការនេះឲ្យបានសម្រេច លឿននិង ឆាប់រហ័ស លើសពីនេះទៅទៀត លោកចៅសង្កាត់ក៏បានសំណូមពរដល់ក្រុមការងារដែល ចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋ សូមអនុវត្តន៍ក្នុងមួយថ្ងៃឲ្យបានច្រើនលើសលប់ ដើម្បីសង្កាត់ក្ដាប់អំពីទិន្នន័យប្រជាពលរដ្ឋ និង ងាយស្រួលធ្វើការងារគ្រប់គ្រងស្ថិតិបានល្អប្រសើរ។
លោកចៅសង្កាត់ក៏បានថ្លែងអំណរគុណចំពោះ លោក លោក ស្រីសមាជិកសមាជិកាដែលបានចូលរួមអង្គប្រជុំនាថ្ងៃនេះ និងសូមជូនពរលោកលោកស្រីជួបតែសេចក្ដីសុខសំណាងល្អនិងទទួលភាពជោគជ័យគ្រប់ភារកិច្ច៕