ភ្នំពេញ៖នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ រដ្ឋបាលខណ្ឌសែនសុខ បានបើកវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់ក្រុមប្រឹក្សា ខណ្ឌសែនសុខអាណត្តិទី២ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តសំរោង អណ្តែត ស្ថិតនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វេទិកា ផ្សព្វផ្សាយនេះមានប្រារព្ធក្រោមអធិបតីភាព លោក អ៊ូ ឡៃយ ប្រធានក្រុមប្រឹក្សាខណ្ឌ និងមានការចូលរួមពពីឯកឧត្តម សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌលោក ប៉ិល កុសល អភិបាល នៃគណៈអភិបាល ព្រមទាំងសមាជិក ក្រុមប្រឹក្សាខណ្ឌ ហើយក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីជំនាញក្រោមឱវាទផងដែរ លោក លោកស្រី គណៈអភិបាល លោក លោកស្រី ចៅសង្កាត់ លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ប្រធានភូមិក្នុងខណ្ឌ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ ច្រើននាក់ផងដែរ ។
បន្ទាប់ពី លោក ប៉ិល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីសកម្មភាពសមិទ្ធផល របស់អាជ្ញាធរក្នុងខណ្ឌដែលបានសម្រេចនាពេល កន្លងមករួមមានស្នាដៃកិច្ចអភិវឌ្ឍន៍គ្រប់វិស័យ ដែលអនុវត្តន៍ដោយរដ្ឋបាលខណ្ឌ មានក្រុមប្រឹក្សា គណៈអភិបាលនិងមានការសហការរវាងមន្ត្រីមូលដ្ឋាន ក្រុមប្រឹក្សាសង្កាត់ កងកម្លាំង រួមនិងប្រជាពលរដ្ឋ ក្នុងខណ្ឌហើយវិស័យដែលសម្រេចបានលើសេវាសាធារណៈ អប់រំ សុខភាពសង្គម សន្តិសុខ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និងការដោះស្រាយជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ខ្ពស់ ជម្រាបជូនដល់អង្គវេទិកាសាធរណៈរួចមក ។
អង្គវេទិកា បាន បើកកម្មវិធីប្រគល់ជូនសមាជិក សមាជិកា ប្រជាពលរដ្ឋដើម្បីលើកជាសំណួរ តម្រូវការ សំណូមពរ ជាចាំបាច់ ដល់វាគ្មិន ចំពោះតម្រូវការដោះស្រាយមិនបានក្រុមការងារនិងធ្វើរបាយការណ៍ទៅ ថ្នាក់ជាតិបន្តដោះស្រាយ ទៀត។
ប្រជាពលរដ្ឋបានលើកឡើងពីការងាររដ្ឋបាល ភូមិឃុំមានសុវត្ថិភាព បទល្មើសល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ការដោះស្រាយ ទំនាស់ ការធ្វើឯកសាររដ្ឋបាល ដូចជាលិខិតស្នាម ផ្សេងៗ ការបង់កម្រៃ ការងារជលផល ការងារសុខភាព សេវាសាធារណៈនិងតម្រូវការចាំបាច់នៅមូលដ្ឋាន ។
ខណៈនោះឯកឧត្តម អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ លោក អ៊ូឡៃយ ប្រធានក្រុមប្រឹក្សាខណ្ឌ និងក្រុមការងារឯកឧត្តម សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខណ្ ឌលោក ប៉ិល កុសល អភិបាល នៃគណៈអភិបាលខណ្ឌ ក៏បានដោះស្រាយនិងណែនាំនូវ ច្បាប់ មួយចំនួនដល់ម្ចាស់សំណួរ ដោយ ភាពរលូន លោកក៏សូមកោតសរសើរដល់បងប្អូននប្រជាពលរដ្ឋដែលហ៊ាននិយាយត្រង់ និងចំៗនេះសបញ្ជាក់ថាការយល់ដឹងរបស់ប្រជាពលរដ្ឋ បានយល់ដឹងច្រើន លោកសំណូមពរដល់មន្ត្រីដែលពាក់ព័ន្ធត្រូវបន្តការយកចិត្តទុកដាក់ ដោះស្រាយនិងបម្រើសេវារដ្ឋបាល សន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងការអនុវត្តន៍កម្រៃរដ្ឋបាលលើលិខិតស្នាមទៅតាមច្បាប់កំណត់៕