មន្ត្រីរាជការ​សាលាខណ្ឌ​ច្បារអំពៅ ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​សង្គ្រោះ​ជនរងគ្រោះ

23-June-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ មន្ត្រីរាជការ និង​សមាជិក សមាជិកា កាកបាទក្រហមកម្ពុជា​ខណ្ឌ​ច្បារអំពៅ រួមទាំង​កម្លាំង​ប្រជា​ការពារ និង​ពលរដ្ឋ​ស្ម័គ្រចិត្ត សរុប​ជិត​១០០​នាក់  នា​វេលា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​រួបរួមគ្នា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ជម្ងឺ​នានា ដែល​កំពុង​ត្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​អាយុជីវិត ។​

​ពិធី​បរិច្ចាគ​ឈាម​ខាងលើនេះ ប្រារព្ធ​ធ្វើឡើង ក្រោម​វត្តមាន​លោក អ៊ាង ស៊ី​ផាន អភិបាលខណ្ឌ​ច្បារអំពៅ និង​ប្រធាន​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ មន្ត្រីរាជការ​សាលាខណ្ឌ និង​សមាជិក​សមាជិកា អនុសាខា​កា​កក​បាទ​ក្រហម​ទាំង​សង្កាត់​និង​ខណ្ឌ ជាច្រើន​នាក់​ផងដែរ រួមទាំង សមាជិក​ជិត ១០០​នាក់​ដែល​ស្ម័គ្រចិត្ត ។​​នេះ​គឺជា​លើក​ទី​១ ដែល​សាលាខណ្ឌ​ច្បារអំពៅ បានរៀបចំ​កម្មវិធី​ប​រិ​ច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត ដែលមាន​មន្ត្រីរាជការ ចូលរួម​ជិត ១០០​នាក់ ហើយក៏​រំពឹងថា នឹង​ទទួលបាន​ប្លោក​ឈាម យ៉ាងតិច ណាស់​៦៥​ប្លោក ។​

 លោក អ៊ាង ស៊ី​ផាន បាន​ថ្លែងអោយដឹងថា ការបរិច្ចាគ​ឈាម​របស់​បងប្អូន​នៅពេលនេះ គឺជា ការរួមចំណែក ក៏ដូចជា​ការចែករំលែក នូវ​សន្តាន​ចិត្ត​ដ៏​ធំធេង​បំផុត ក្នុងការ​ចូលរួម​បំពេញ នូវ​កង្វះខាត​ឈាម​នាពេល​បច្ចុប្បន្ន ដែល​អ្នករងគ្រោះ​ជាច្រើន​នាក់​ក្នុងប្រទេស​កម្ពុជា បច្ចុប្បន្ននេះ កំពុង​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​នូវ​កង្វះខាត​ឈាម ដែលជា​តម្រូវ​ការចាំបាច់​ជាដាច់ខាត​ក្នុងការ​ព្យាបាល​និង​សង្គ្រោះ​ដល់​អាយុជីវិត របស់​ពួកគាត់​អោយ​រួច​ផុតពី​ក្តី​ស្លាប់ ។​
​លោក​អភិបាលខណ្ឌ បាន​បន្តទៀតថា ប្រទេស​កម្ពុជា​យើង​នាពេល​បច្ចុប្បន្ន ប្រ​ឈាម​យ៉ាងខ្លាំង​នូវ​កង្វះខាត​ឈាម ទៅតាម​ប្រភេទ​នៃ​ឈាម នីមួយៗ ដោយ​ក្នុង​ថ្ងៃៗ កម្ពុជា​ត្រូវ​ឈាម​មិន​ក្រោម​ពី ២០០​ផ្លោក​ជា​អតិប្បរិមា ដោយ​ក្នុងនោះ សម្រាប់តែ​រាជធានី​ភ្នំពេញ គឺ​ត្រូវការ​ឈាម ចំនួន​១៦០​ផ្លោក ដើម្បី​យកមក​សង្គ្រោះ​ដល់​អាយុជីវិត​របស់​ជនរ​ង​គ្រោះ​ដែល ជួបប្រទះ​នូវ​គ្រោះថ្នាក់​ផ្សេងៗ ហើយ​បណ្តាលអោយ​បាត់បង់ ឈាម ដូចជា គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ណាមួយ ឬ ជម្ងឺលើសឈាម ឈាមស​ស៊ី​ឈាមក្រហម និង​ជម្ងឺ​រុំ​ា​រៃ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​អាច​បណ្តាលអោយ​ជនរងគ្រោះ​បាត់បង់​ឈាម ឬ ត្រូវការ​ផ្លាស់ប្តូរ​ឈាម​ចេញ ជាដើម ។​

​លោក​អភិបាលខណ្ឌ​បន្តថា ទង្វើ​នេះ​បានបង្ហាញ​យ៉ាងច្បាស់ នូវ​ឆន្ទៈ​សាមគ្គីភាព​របស់​យុវជន​ខ្មែរ​ជំនាន់​ថ្មី ដើម្បី​លើកកម្ពស់​នូវ​សកម្មភាព មនុស្សធម៌ ក្នុងសង្គម​តាម ការបរិច្ចាគ​ឈាម ក៏​ជាការ​គាំទ្រ​ផងដែរ ដល់​យុទ្ធនាការ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​តែងតែ​យកចិត្ត ទុកដាក់​ក្នុងការ​លប់បំបាត់ ការស្លាប់ របស់​ប្រជាជន​កម្ពុជា ដោយសារ​កង្វះ​ឈាម ។ ជាមួយគ្នានេះ លោក អភិបាល ក៏បាន​ថ្លែងអំណរគុណ ដល់​មន្ត្រីរាជការ​សាលាខណ្ឌ យុវជន​ខណ្ឌ និង​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ទាំងអស់ ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​នេះ​គឺ​ពិតជា​ប្រសើរ ណាស់ ព្រោះ​ស្តុក​ឈាម​របស់​យើង ក៏​កំពុងតែ​ត្រូវការ​ប្លោក​ឈាម ដើម្បី​បំពេញបន្ថែម​សម្រាប់​ការផ្គត់ផ្គង់ ដល់​តម្រូវការ​ដែលមាន​ការ​កើន ឡើងជា​រៀងរាល់ថ្ងៃ​។ ទង្វើ​នេះ​មិន​ត្រឹមតែ​អាច​បង្កើន​ចំនួន​ស្តុក​ឈាម ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប៉ុណ្ណោះ​ទេ ក៏​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ជាការ​យល់ដឹង​យ៉ាង​ប្រសើរ ពី​ការបរិច្ចាគ​ឈាម​ដោយ​សុវត្ថិភាព ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផងដែរ​។​

​មន្ត្រី​បច្ចេកទេស​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​ទៅកាន់​បងប្អូន​ដែល​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​នៅពេលនេះ​ថា ការបរិច្ចាគ​ឈាម​នេះ​គឺ​វា មិនមាន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​បងប្អូន​នោះទេ ព្រោះ​មុនពេល​គ្រូពេទ្យ​ធ្វើការ​បូម​ឈាម​របស់​បងប្អូន​គឺ​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ មើល​យ៉ាង​ច្បាស់លាស់​ពី​សុខភាព​របស់​បងប្អូន ថា​តើ​អាចធ្វើ​ការ​បូម​បាន ឬ​មិនបាន ដូច្នេះហើយ ក្រោយពេល​បរិច្ចាគ​ឈាម​ហើយ​នោះ សូម​បងប្អូន​ញុំ​ា​ទឹក​អោយបាន​ច្រើន បន្ថែម​ចំណីអាហារ​បន្តិចបន្តួច និង​សម្រាក​ក្នុង​រយៈពេល​គួរសម នោះ​សុខភាព​នឹង​វិលត្រឡប់​មករក សភាព​ដើម​វិញ មិនមាន​អ្វី​ខុស​ប្រ​ក្រី​តី​នោះទេ ៕

ចំនួនអ្នកទស្សនា

    20514877

  • ថ្ងៃនេះ7391
  • ម្សិលមិញ15191
  • សប្តាហ៍នេះ50541
  • ខែនេះ72421
  • ឆ្នាំនេះ72421
  • សរុប20514877