ភ្នំពេញ៖ដោយមានប្រជាជនរាយការណ៍ទៅABC ករណីមានប្រជាពលរដ្ឋសង់ផ្ទះរំលោភប្រឡាយបឹងសាឡាង កាលពីថ្ងៃ២២-មិថុនា-២០១៦ លោក អ៊ុង សន ចៅសង្កាត់បឹងសាឡាង បានចុះទៅពិនិត្យជាក់ស្តែងឃើញថា ផ្ទះលេខ ១៥២ដេហ្សិត(ក្បាលដីលេខ៥៧៦) ផ្លូវ២៥៥ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលម្ចាស់ផ្ទះឈ្មោះ ខៀវ យ៉ា និងប្រពន្ធឈ្មោះ កាក់ ឡោ បានសង់លយចូលប្រឡាយ ១,២ម ប្រាកដមែន។ អាជ្ញាធរសង្កាត់ បានស្នើសុំម្ចាស់ផ្ទះរុះរើចោលភ្លាមៗ ពួកគាត់ក៍ឯកភាពរុះរើតាមសំណើរបស់សង្កាត់ ។ សង្កាត់បឹងសាឡាង សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ ព្រមទាំងវិទ្យុABCផងដែរ ៕