ភ្នំពេញ៖ នៅវេលាម៉ោង៨ព្រឹក នា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦សាលាសង្កាត់ភ្នំពេញថ្មី បានបើកកិច្ចប្រជុំ ស្តីពីការស្រង់ទិន្ន ន័យបច្ចុប្បន្នភាពប្រជាពលរដ្ឋ និងបញ្ហាប្រឈមរបស់ក្រុមការ ងារ ក្រោមអធិបតីភាព លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរង ខណ្ឌសែនសុខ ។
កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី លោក លោក ស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ លោកមេភូមិទាំង ១៤ មន្ត្រីស្ថិតិប៉ុស្តិ៍ នគរបាលរដ្ឋបាល និងមន្ត្រីដែលពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋជាច្រើននាក់ផងដែរសរុបវត្តមាន ២៣នាក់ ១០នាក់ នាឱកាសនោះលោក នាយរងប៉ុស្តិ៍ គរបាលរដ្ឋបាលសង្កាត់ ទទួលការងារស្ថិតិបានលើកឡើងនូវរបាយការណ៍សមិទ្ធផល នៃការស្រង់ស្ថិតិ ប្រជាពលរដ្ឋ ដែលសម្រេចបាន នាពេលកន្លងមក នៅក្នុងក្របខណ្ឌក្នុងសង្កាត់ភ្នំពេញថ្មី ។
ហើយបន្ទាប់មក លោក ជុំសារ៉ាយ ចៅសង្កាត់ក៏បានលោកឡើងអំពីបញ្ហាប្រឈមនានាដែល កើតមានឡើងនៅក្នុងសង្កាត់ ក្នុងការចុះស្រង់ការងារ លោកបានលើកឡើងដែរថាក្រុមប្រឹក្សាសង្កាត់ក៏បានរៀបចំក្រុមការងារដោយមានការចូលរួមពីគ្រប់អ្នកដែលពាក់ព័ន្ធមានក្រុមប្រឹក្សាចៅសង្កាត់រងស្មៀន មេភូមិ មេភូមិរង សមាជិក ដើម្បីងនុវត្តន៍ការងារនេះឲ្យបានល្អប្រសើរនិងបានទាន់ពេវេលា។
នាឱកាសនោះលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរង ខណ្ឌសែនសុខ បានជម្រុញស្នើដល់លោក លោកស្រីជាសមាជិកសមាជិកាទាំងអស់ត្រូវចូលរួម អនុវត្តន៍ផែនការនេះឲ្យបានសម្រេច លឿននិង ឆាប់រហ័ស លើសពីនេះទៅទៀត លោក ក៏បានសំណូមពរដល់ក្រុមការងារដែល ចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋ សូមអនុវត្តន៍ក្នុងមួយថ្ងៃឲ្យបានច្រើនលើសលប់ ដើម្បីសង្កាត់ក្ដាប់អំពីទិន្នន័យប្រជាពលរដ្ឋ និង ងាយស្រួលធ្វើការងារគ្រប់គ្រងស្ថិតិបានល្អប្រសើរ។
លោកអភិបាលរងខណ្ឌក៏បានថ្លែងអំណរគុណចំពោះ លោក លោក ស្រីសមាជិកសមាជិកាដែលបានចូលរួមអង្គប្រជុំនាថ្ងៃនេះ និងសូមជូនពរលោកលោកស្រីជួបតែសេចក្ដីសុខសំណាងល្អនិងទទួលភាពជោគជ័យ គ្រប់ភារកិច្ច៕