ព្រៃវែង៖ នៅវេលាម៉ោង១ថ្ងៃត្រង់ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦ លោក ម៉ននិ បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ជើញចូលរួមប្រជុំការងារបូកសរុបឆមាសទី១ ស្ដីពីកិច្ចការធម្មការនិងសាសនាស្រុកនៅទូទាំង៥២ វត្ត ក្នុងស្រុក ប្រារព្ធឡើងនៅវត្តខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវៃង ។
កិច្ចប្រជុំមានករចូលរួមពីប្រធានការិ ធម្មការសាសនាស្រុកនិងនិមន្តចូលរួមពី ព្រះអនុគណៈ ព្រះវិន័យធម័ មន្ត្រីសង្ឃស្រុក មន្ត្រីសង្ឃឃុំ លោកគ្រូចៅអធិការ អាចារ្យ គណកម្មការ ទាំង៥២ វត្ត ទូទាំងស្រុក លោក មេឃុំ មេភូមិ និងពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើននាក់ផងដែរ។
ក្រោយពីស្ដាប់របាយការណ៍របស់លោកប្រធានការិយាល័យកិច្ចការធម្មការសាសនាស្រុកបានលើកឡើងអំពីវឌ្ឍនភាពនៃការរីកចម្រើនសមិទ្ធផលនិងសកម្មភាពការងារ ដែលពាក់ព័ន្ធវិស័យព្រះពុទ្ធសាសនានៅក្នុងក្របខណ្ឌវត្ត និងការអនុវត្តន៍ធម្មវិន័យ របស់មន្ត្រីសង្ឃ ជម្រាបជូននាឱកាសរួចមក លោក ម៉ននិ បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាលបានលើកឡើងនិងជម្រាបដល់អង្គប្រជុំ ថា៖គណៈអភិបាលមានក្ដីសោមនស្សរីករាយដែលព្រះសង្ឃគ្រប់ស្ថាប័ន និងអ្នកដែលពាក់ព័ន្ធបានចូលរួមចំណែកប្រតិបត្តិការងារបានល្អប្រសើរ និងរក្សាលំនឹងភាព លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនាគ្រឹះរបស់រដ្ឋ និងមានមានកើតហានិភ័យជាយថាហេតុធ្វើឲ្យមានការលំបាកដោះស្រាយ។
លោកអភិបាលក៏បានបន្តស្នើដល់ភាគីដែលពាក់ព័ន្ធត្រូវចូលរួមបន្តទៀត ដើម្បីការអភិវឌ្ឍសង្គមជាតិ ព្រោះថាសាសនាអាប់ឱនសង្គមជាតិក៏មិនអាចអភិវឌ្ឍបានដែរ ចំពោះគណៈកម្មការអាចារ្យត្រូវរួមរួមសាមគ្គី ក្នុងការកសាងដឹកនាំសមិទ្ធិនានាក្នុងវត្តរបស់ខ្លួនឲ្យបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ តម្លាភាពនិងមានការឯកភាពពីចៅអធិការ ពុទ្ធបរិស័ទចំណុះជើងវត្ត មុនសម្រេចការងារអ្វីមួយ ដើម្បីចៀសផុតពីជម្លោះនិងអធិករណ៍ទាំងឡាយដែលកើតមានកើតឡើងដោយការចងើបានលាភសក្ករៈនិងមិនមានការព្រមព្រៀងគ្នាធ្វើឲ្យសាសានាធ្លាក់ចុះដុនដាបនិអជាឧបសគ្គក្នុងការអភិវឌ្ឍក្នុងមូលដ្ឋាន៕