អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ត​បណ្តាញទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​

24-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​រយៈពេល​៥​ថ្ងៃ​មកហើយ ករណី​ទំនាស់​នៃ​កា​រត​បណ្តាញទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដោយសារ​អ្នកមានអំណាច​ម្នាក់ ចេញមុខ​មករា​រាំង​ក្រុមការងារ​រដ្ឋ​ករ​ទឹក​មិន​ឲ្យ​ជីកដី​ត​បណ្តាញទឹក ដោយ​ចោទប្រកាន់ថា ការជីក​ដី​ត​បណ្តាញទឹក​នេះ គឺ​ជីក​នៅ​លើដី​របស់គាត់​។​

​ករណី​ទំនាស់​នេះ​ធ្វើ​ឲ្យ​ក្រុមការងារ​រដ្ឋ​ករ​ទឹក​មិន​ហ៊ាន​បន្តសកម្មភាព​ជីក​ឡើយ​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ មកម្ល៉េះ រហូត​អូសបន្លាយ​មកដល់ពេលនេះ  ដើម្បី​រង់ចាំ​ការដោះស្រាយ ទើប​ក្រុមការងារ​រដ្ឋ​ករ​ទឹក​បន្តសកម្មភាព​ទៀត​។​

នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ទៀវ សំអឿន អភិបាលរងខណ្ឌ​សែន​សុខ បាន​បន្ត​ដឹកនាំ​ក្រុមមន្ត្រី​ជំនាញ​សូ​រិ​យោ​ដី​ចុះ​ធ្វើការ​វាស់វែង​រក​ទំហំ​ផ្លូវ​ពិតប្រាកដ ដើម្បី​ឲ្យ​ក្រុមការងារ​រដ្ឋ​ករ​ទឹក​ជីកដី​ត​បណ្តាញ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ជា​លទ្ធផល​ទទួលបាន​ការល្អប្រសើរ ដោយសារ​តំណាង​អ្នកមានអំណាច​នោះ យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុមការងារ​រដ្ឋ​ទឹក អា​ចត​បណ្តាញ​ទឹកបាន​។​

​នៅក្នុង​សកម្មភាព​នេះ​ផងដែរ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បាន​សម្ដែង​ការសប្បាយ​ចិត្ត​យ៉ាងខ្លាំង ដល់​អាជ្ញាធរ​ខ ណ្ឌ ដែល​បាន​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ចំពោះ​បញ្ហា​ការវាស់វែង​ផ្លូវ គឺ​ពួកគាត់​មិន​ឯកភាព​នោះទេ ពីព្រោះ​នេះ​ជា​រឿង​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ និង​ភាគី​ម្ចាស់​ដី​ដែល​រារាំង​។​
​គួ​រំ​ឮ​ក​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ ដែល​រស់នៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បាន​

ចេញមក​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ភូមិ​របស់​ពួកគាត់ ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ជួយ​អន្តរាគមន៍ ដោយសារ​ពួកគាត់​បានស្នើរ​សុំ​ត​បណ្តាញ​ទឹកស្អាត ប៉ុន្តែ​ត្រូវបាន​ស្ត្រី​ម្នាក់ មករា​រាំង​មិន​ឲ្យ​ពួកគាត់​ត​បណ្តាញទឹក​ឡើយ ដោយ​ស្ត្រី​ម្នាក់​នោះ ចោទប្រកាន់ថា ជីក​ប៉ះ​នៅលើ​ដីឡូត៍​របស់គាត់​។​

​ប្រជាពលរដ្ឋ​ប្រាប់​ឲ្យ​ដឹងថា ការសុំ​ត​បណ្តាញ​ទឹកស្អាត​នេះ គឺ​ពួកគាត់​ស្នើសុំ​ត​ចាប់តាំងពី​ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ក្នុងអំឡុង​ឆ្នាំ​២០១០ មកម្ល៉េះ មានន័យថា ចាប់តាំងពី​លោក ឃួ​ង ស្រេង នៅ​ជា​អភិបាលខណ្ឌ​សែន​សុខ រហូតមកដល់​លោក លី សា​វេត​។ ក្មុង​ឆ្នាំ​២០១៥ លិខិតស្នើ​សុំ​ត​បណ្តាញទឹក​របស់​ពួកគាត់​នេះ ទើបបាន​ធ្លាប់​មកពី​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ចុះហត្ថលេខា​ផ្ទាល់​ពី​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ពួកគាត់​ត​បណ្តាញ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​។ លុះដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​រដ្ឋ​ករ​ទឹក បានមក​ជីក ដី​ចិញ្ចើមផ្លូវ ដើម្បី​ត​បណ្តាញទឹក ស្រាប់តែ​លេចមុខ​ស្ត្រី​ម្នាក់​ឈ្មោះ សៀ ណាវី ហៅ អូន អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិប​ន្លា សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ចេញមុខ​មករា​រាំង ក្រុមការងារ​រដ្ឋ​ករ​ទឹក មិន​ឲ្យ​ជីកដី​ចិញ្ចើមផ្លូវ ត​បណ្តាញ​ទឹកស្អាត​ឡើយ ។​
​ដោយ​ស្ត្រី​ឈ្មោះ សៀ ណាវី ហៅ អូន ដែល​ចេញមុខ​រារាំង ក្រុមការងារ​រដ្ឋ​ករ​ទឹក​មិន​ឲ្យ​ជីកដី​ត​បណ្តាញទឹក​នោះ គឺជា​តំណាង​ឈ្មោះ មាស ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ គឺ​ឈ្មួញ​លក់​ដីធ្លី​មួយរូប ដែលមាន​អំណាច​នៅ​តំបន់​នោះ​។​

​ចំណែក​លោក ឯក សុខុម អាយុ​៥៤​ឆ្នាំ មុខរបរ​មេ​៥០​ខ្នង មាន​ទីលំនៅ​ភូមិប​ន្លា សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ តំណាង​ប្រជាពលរដ្ឋ​ទាំងអស់​ប្រាប់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​របស់លោក​ពិតជា​បានស្នើ​សុំ​ត​បណ្តាញ​ទឹកស្អាត​ពិតប្រាកដ ពី​សាលា​រាជធានី​ភ្នំពេញ ដោយមាន​លិខិតស្នាម​ត្រឹមត្រូវ​ពីសា​លា​រាជធានី​ភ្នំពេញ អនុញ្ញាត​ទៀតផង លុះ​រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​រដ្ឋការ​ទឹក បានមក​ជីកដី​ចិញ្ចើមផ្លូវ ដើម្បី​ត​បណ្តាញទឹក ស្រាប់តែ​លេចមុខ​ស្ត្រី​ម្នាក់​ឈ្មោះ សៀ ណាវី ហៅ អូន មាន​ទីលំនៅ​ភូមិប​ន្លា សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ចេញមុខ​មករា​រាំង ក្រុមការងារ​រដ្ឋ​ករ​ទឹក មិន​ឲ្យ​ជីកដី​ចិញ្ចើមផ្លូវ ត​បណ្តាញ​ទឹកស្អាត​ឡើយ ។ ដោយ​ស្ត្រី​ឈ្មោះ សៀ ណាវី ហៅ ស្រីអូន នេះ​ចោទប្រកាន់ថា ការជីក​ដី​ត​បណ្តាញទឹក​នេះ គឺ​ជីក​នៅ​លើដី​របស់គាត់ ទើប​ធ្វើ​ឲ្យ​ក្រុមការងារ​រដ្ឋ​ករ​ទឹក បញ្ឈប់​សកម្មភាព លែង​ហ៊ាន​ជីកដី​ត​បណ្តាញទឹក​បន្ត​ទៀត​។

ដោយហេតុនេះ ហើយ​ពួកគាត់​សូម​សំណូមពរ​ទៅដល់​អាជ្ញាធរ​ខណ្ឌ សូម​កំណត់​ព្រុំប្រទល់​ដីធ្លី​ឲ្យ​បានច្បាស់លាស់  តើ​ដី​ណា គឺជា​ដី​កម្មសិទ្ធិ​របស់លោក មាស ណា​រិ​ទ្ធ ហើយ​កំណត់​ត្រឹមណា គឺជា​ដី​ចំណីផ្លូវ​ថ្នល់​សាធារណៈ ដើម្បី​ឲ្យ​ដំណើរការ​ត​បណ្តាញទឹក​នេះ ប្រព្រឹត្ត​មាន​ភាពល្អប្រសើរ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​៕

ចំនួនអ្នកទស្សនា

    20213167

  • ថ្ងៃនេះ2501
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14691
  • ខែនេះ2501
  • ឆ្នាំនេះ985721
  • សរុប20213167