ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៧ និង១៥នាទី.នៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ស្ថិតនៅសង្កាត់ផ្សារដើមគរ បានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ក្រោមអធិបតីភាព លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ។
វេទិកា ផ្សព្វផ្សាយនេះមានការចូលរួមនិមន្តពី ព្រះថារានុថរៈគ្រប់ព្រះសង្ឃ គង់នៅវត្តក្នុងខណ្ឌ លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌលោក អភិបាលរង នៃគណៈអភិបាលខណ្ឌ ព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាខណ្ឌ ហើយក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីការិយាល័យជំនាញក្រោមឱវាទផងដែរ លោក លោកស្រី គណៈអភិបាល លោក លោកស្រី ចៅសង្កាត់ទាំង លោកប្រធានភូមិ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ សរុប ជាច្រើននាក់ផងដែរ។
បន្ទាប់ពី លោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌ បានធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីសកម្មភាពសមិទ្ធផល របស់អាជ្ញាធរក្នុងខណ្ឌដែលបានសម្រេចនាពេល កន្លងមករួមមានេះស្នាដៃកិច្ចអភិវឌ្ឍន៍គ្រប់វិស័យ ដែលអនុវត្តន៍ដោយរដ្ឋបាលខណ្ឌ មានក្រុមប្រឹក្សា គណៈអភិបាលនិងមានការសហការរវាងមន្ត្រីមូលដ្ឋាន ក្រុមប្រឹក្សាសង្កាត់ កងកម្លាំង រួមនិងប្រជាពលរដ្ឋ ក្នុងខណ្ឌហើយវិស័យដែលសម្រេចបានលើសេវាសាធារណៈ អប់រំ សុខភាពសង្គម សន្តិសុខ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និងការដោះស្រាយជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ខ្ពស់ ជម្រាបជូនដល់អង្គវេទិកាសាធរណៈរួចមក ។
ហើយនៅក្នុងឱកាសនោះ លោក ឯក ឃុនដឿន អភិបាលខណ្ឌ ក៏ស្នើដល់សាលាខណ្ឌ សង្កាត់ត្រូវបន្តការអនុវត្តន៍ការបម្រើសេវាសាធារណៈប្រកបដោយ ប្រសិទ្ធភាពខ្ពស់ មិនគាបសង្កត់ប្រជាពលរដ្ឋ រក្សាសន្តិសុខសុវត្ថិភាពនៅមូលដ្ឋាន ត្រួតពិនិត្យនិងមានផែនការប្រជុំលើការងារចរាចរណ៍ច្បាប់បទដ្ឋាន គតិយុត្តិឲ្យបានទូលាយ ចំណុចអសកម្មភាពត្រូវកែសម្រួលឲ្យខានតែបាន សរបតាមយុទ្ធសាស្ត្រកំណែទម្រង់របា់ថ្នាក់ជាតិនិអនុវត្តន៍អភិក្រមរបស់ សម្ដេចតេជោប្រមុខដឹកនាំគឺ មុជទឹកដុលក្អែល សំអាតកាយ ឆ្លុះកញ្ចក់ និងព្យាល។
លោកក៏បានបន្ត ផងដែរថា៖យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២១៥ចុះថ្ងៃទី១៤ ខែធ្នូឆ្នាំ២០០៩បាន ចែងថាក្រុមប្រឹក្សារាជធានី ខេត្តក្រុងស្រុកខណ្ឌ ត្រូវរៀបចំធ្វើវេទិកាផ្សព្វផ្សាយស្ដីពីកិច្ចអភិវឌ្ឍន៍របស់ខ្លួននី តាមសង្កាត់នាខែមិថុនាជារៀងរាល់ឆ្នាំម្ដង សំដៅត្រួតពិនិត្យតាមដាននិងស្វែងយល់និងទទួលយកតម្រូវការព័ត៌មានពី ប្រជាពលរដ្ឋ លើការងារ ដែលពាក់ព័ន្ធរួមនឹងការប្រឈមភាពអសកម្មរបស់មន្ត្រីគ្រប់លំដាប់ ថ្នាក់ហើយត្រូវធ្វើការកែសម្រួលតាមការណែនាំរបស់ថ្នាក់ជាតិហើយ កិច្ចពីគ្រោះយោបល់នេះផ្ដោតលើចំណុច៣សំខាន់ៗរួមមាន ការងារភូមិសង្កាត់មានសុវត្ថិភាព ការងារ រដ្ឋបាល លើលិខិតស្នាម ផ្សេងៗការងារអភិវឌ្ឍន៍។
អង្គវេទិកា បាន បើកកម្មវិធីប្រគល់ជូនសមាជិក សមាជិកា ប្រជាពលរដ្ឋដើម្បីលើកជាសំណួរ តម្រូវការ សំណូមពរ ជាចាំបាច់ ដល់វាគ្មិន ចំពោះតម្រូវការដោះស្រាយមិនបានក្រុមការងារនិងធ្វើរបាយការណ៍ទៅ ថ្នាក់ជាតិបន្តដោះស្រាយ ទៀត។ វេទិកានេះបានបើកឱកាស អោយប្រជាពលរដ្ឋ មានសំណូមពរ សំនួរផ្សេងៗ មានមតិយោបល់ សួរមកមន្ត្រីជំនាញរបស់ រដ្ឋបាលខណ្ឌមានជ័យ ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងខណ្ឌមានជ័យ ។
ប្រជាពលរដ្ឋបានលើកឡើងពីការងាររដ្ឋបាល ភូមិឃុំមានសុវត្ថិភាព បទល្មើសល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ការដោះស្រាយ ទំនាស់ ការធ្វើឯកសាររដ្ឋបាល ដូចជាលិខិតស្នាម ផ្សេងៗ ការបង់កម្រៃ ការងារជលផល ការងារសុខភាព សេវាសាធារណៈនិងតម្រូវការចាំបាច់នៅមូលដ្ឋាន ។
ខណៈនោះសមាជិក ក្រុមប្រឹក្សាខណ្ឌ និងក្រុមការងារ ចុះជួយខណ្ឌលោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញក៏បានដោះស្រាយនិងណែនាំនូវ ច្បាប់ មួយចំនួនដល់ម្ចាស់សំណួរ ដោយ ភាពរលូន លោកក៏សូមកោតសរសើរដល់បងប្អូននប្រជាពលរដ្ឋដែលហ៊ាននិយាយត្រង់ និងចំៗនេះសបញ្ជាក់ថាការយល់ដឹងរបស់ប្រជាពលរដ្ឋ បានយល់ដឹងច្រើន លោកសំណូមពរដល់មន្ត្រីដែលពាក់ព័ន្ធត្រូវបន្តការយកចិត្តទុកដាក់ ដោះស្រាយនិងបម្រើសេវារដ្ឋបាល សន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងការអនុវត្តន៍កម្រៃរដ្ឋបាលលើលិខិតស្នាមទៅតាមច្បាប់កំណត់៕