ភ្នំពេញ៖ពិធីអបអរសាទរ ការបោះជំរុំក្រុមប្រឹក្សាយុវជន ក្រោមប្រធានបទ "យុវជន និងភាពជាអ្នកដឹកនាំ" ថ្នាក់រាជធានីភ្នំពេញ ឆ្នាំសិក្សា ២០១៥-២០១៦ ចំនួនពីរយប់ និងបីថ្ងៃ ក្នុងបរិវេណវត្តរមណីយារ៉ាម ភូមិស្រែដូនតូច សង្កាត់ពញាពន់ ដែលមានការចូលរួមពីយុវជនថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌព្រែកព្នៅ សរុបជាង ៣០០នាក់ ក្រោមអធិបតីភាពនូវការផ្តល់ភ្លើងបំភ្លឺការបោះជំរុំដ៍ខ្ពង់ខ្ពស់ លោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរង នៃគណ:អភិបាលរាជធានីភ្នំពេញ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាសុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ថ្នាក់ខណ្ឌរួមមាន លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ទូច សាលីន អភិបាលរង នៃគណ:អភិបាលខណ្ឌ តំណាង លោក សុខ សម្បត្តិ អភិបាល នៃគណ:អភិបាលខណ្ឌព្រែកព្នៅ ៕