ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសែនសុខ បានបង្ក្រាបល្បែកន្ទុយលេខដ៍ធំដុះស្លែមួយកន្លែងដោយចាប់ខ្លួន ស្ត្រីជាមេឆ្នោត៤នាក់និងវត្ថុតាងមួយចំនួន។ការបង្ក្រាបទីតាំង កន្ទុយលេខនោះនៅផ្ទះលេខ២០០លក់គ្រឿងទេសយីហោលីសុគន្ធាស្ថិតនៅផ្លូវ លេខ៥៩៨ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខកាលរសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៦។
មន្ត្រីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាក្រោយ ទទួលព័ត៌មានពីទីតាំងល្បែងកន្ទុយលេខខាងលើនេះបើកដំណើរការជាយូរណាស់ មកហើយនោះ លោកអធិការសុំគោលការណ៍ពីនាយឧត្តមសេនីយ៍ស្នងការនិងដោយមាន ការសម្របសម្រួលពីតំណាងអយ្យការផងនោះ កម្លាំងបានចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។
ចំពោះស្ត្រី សង្ស័យទាំង៤នាក់សមត្ថកិច្ចមិនទាន់បញ្ជាក់ឈ្មោះឲ្យដឹងនៅឡើយទេ។ បន្ទាប់មកត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បី បន្តការសួរនាំ និងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕