ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៥ អាណត្តិ​ទី​២

28-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៥ អាណត្តិ​ទី​២ ក្រោម​អធិបតីភាព​លោក អ៊ូ​វ ឡៃ​យ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ និង​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​។​
 

កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​ក្រុមប្រឹក្សា ប្រធានការិយាល័យ​សាលាខណ្ឌ ចៅសង្កាត់ តំណាង​កងកម្លាំង​ទាំង​៣ និង​មន្ត្រីរាជការ​ចំណុះ​ខណ្ឌ​ច្រើន​នាក់​ផងដែរ​។ អង្គប្រជុំ ពិភាក្សា​ដោយមាន​របៀបវារៈ​ប្រជុំ​ចំនួន ១០ ចំណុច​ដូចខាងក្រោម ៖
១-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខណ្ឌ​
២-​ពិនិត្យ និង​អនុម័ត​លើ​របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៦ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​
៣-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​ប្រតិទិន​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ ឆ្នាំ​២០១៦-២០១៧
៤-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខណ្ឌ​
៥-​ពិនិត្យ និង​អនុម័ត​លើ​ការកែសម្រួល​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ខណ្ឌ​ឆ្នាំ​២០១៦ ក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៦-២០១៨ សម្រាប់​ឆ្នាំ​២០១៦
៦-​ពិនិត្យ និង​អនុម័ត​លើ​របាយការណ៍​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ​អាណត្តិ​ទី​២ ឆ្នាំ​២០១៦
៧-​ពិនិត្យ និង​អនុវត្ត​លើ​សំណើ​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត ដែល​បានមកពី​ការផ្តល់សេវា​រដ្ឋបាល សំរាប់​ឧបត្ថម្ភ​ជូន​មន្ត្រី បុគ្គលិក​នៃ​រដ្ឋបាល​ខណ្ឌ​សែន​សុខ ប្រចាំខែ​មិថុនា ឆ្នាំ​២០១៦
៨-​ស្តាប់​របាយការណ៍​ការិយាល័យ​ប្រជាពលរដ្ឋ និង​របាយការណ៍​គណៈកម្មាធិការ​នានា​រប​ស់​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ​
៩-​បញ្ហា​ផ្សេងៗ​និង​១០-​ពិនិត្យ និង​អនុវត្ត​លើ​សំណើសុំ​តែងតាំង​លោក មុត សុវណ្ណ ជា​នាយក​ថ្មី និង​នាយករង​រដ្ឋបាល​ខណ្ឌ​។​

​ក្រោយពី ស្ដាប់​របាយការណ៍​រប​ស់​រដ្ឋបាល​សាលាខណ្ឌ​រយៈពេល​១​ខែ​ដែល​អាន ជូ ន​ដោយ​លោកនាយក​រដ្ឋបាល សាលា រួចមក​មានមតិ​សំណេះសំណាល​ទៅកាន់​កិច្ចប្រជុំ​នាឱកាស​នោះដែរ​លោក អ៊ូ​វ ឡៃ​យ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ បាន​ជម្រុញ​ដល់​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​លើ​ការ ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​បាន​ទាន់ពេលវេលា មាន​ផែនការ​មានការ​ដាក់​វេន​ប្រចាំការ​រវាង កងកម្លាំង​ប្រជា​ការពារ សង្កាត់ ភូមិ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សា​សង្កាត់​ដើម្បី​បង្ការ​បង្ក្រាប​នូវ​បាតុភាព​ដែល​បង្កឡើង ដោយ ក្រុម ក្មេង​ទំនើង​និង​បទល្មើស​ផ្សេងៗ ក្រុម​ប្រមូលផ្ដុំ អាវខ្មៅ​របស់​ក្រុម​បក្ស​ឬ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​អង្គការ និង​ជនល្មើស និង​ព្រមទាំង​បាតុភាព​ជាយថាហេតុ​ដែល​កើតមាន  ផ្ដល់ព័ត៌មាន លើ​កិច្ចប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​គ្រឿងញៀន បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ឲ្យ​ខាន​តែ​បាន ហើយ​ត្រូវ​រៀបចំ​ក្រុមការងារ ចុះ​ធ្វើការ​ឆែកឆេរ​អាវុធ ជាតិ​ផ្ទុះ ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្រឿង​ស្រវឹង ដើម្បី​ពង្រឹង និង​កាត់បន្ថយ អសន្តិសុខ​នៅ​មូលដ្ឋាន​។​
 
 នាឱកាស​នោះ លោក ថេ​ង សុ​ថុល អភិបាល​ស្តីទី​ខណ្ឌ ក៏បាន​លើកឡើង​បន្ថែមទៀត​ដែរ​ថា​៖​ថ្នាក់ឃុំ ត្រូវ​ចុះ​ធ្វើ រដ្ឋបាល​ចំហរ​នៅ​គ្រប់ មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុងការ​ក្ដាប់​មុខសញ្ញា និង​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ត្រូវ​ស្រង់ ស្ថិតិ​ឲ្យ​បាន​ច្បាស់​ផ្ញើ​មកកាន់​សាលាស្រុក​ដើម្បី​ស្វែងរក​សប្បុរសជន ចូលរួម​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ហើយ​ត្រូវ​អនុវត្តន៍​ការបម្រើ​សេវា​សាធ​រណៈ​លើ​ការងារ​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដូចជា​អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ ការដោះស្រាយ​នូវ​រាល់​តម្រូវការ​ចាំបាច់​នានា​នៅក្នុង​មូលដ្ឋាន ជូន​ប្រជាពលរដ្ឋ ស្របតាម​គោ​លន​យៅ​បាយ​ថ្នាក់ជាតិ​៕


ចំនួនអ្នកទស្សនា

    20212417

  • ថ្ងៃនេះ1751
  • ម្សិលមិញ2931
  • សប្តាហ៍នេះ13941
  • ខែនេះ1751
  • ឆ្នាំនេះ984971
  • សរុប20212417