ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក នៅ​សង្កាត់​ពញា​ពន់​

28-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​និង​០០ នាទី មាន​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ប្រវែង ៦០០​ម X ៦​ម ស្ថិតនៅ​ភូមិ​ត្រពាំង​ស្នោរ សង្កាត់​ពញា​ពន់ ក្រោម​អធិបតីភាព លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ។​

​ពិធី​នេះ​និង​មានការ​ចូលរួម​ពី លោក​-​លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោក​អភិបាលរង លោក នាយករង កា​រិ​.​ចំណុះ​ជំនាញ​ជុំវិញ​ខណ្ឌ ព្រមទាំង​ប្រជាពលរដ្ឋ​សរុប ២៥១​នាក់​ផងដែរ ។ 

បន្ទាប់ពី​លោក​ចៅសង្កាត់​ពញា​ពន់ បានធ្វើ​របាយការណ៍​ស​កម្ម​ភាព​ស្ដីអំពី ការអនុវត្តន៍​សាងសង់​ផ្លូវ បេតុង​ឆ្អឹង​ដែក​ប្រវែង ៦០០​ម X ៦​ដែល​ប្រើប្រាស់​មូលនិធិ​ឃុំ​ឆ្នាំ​២០១៦​និង​មូលនិធិ​បដិភាគ​ពី​ប្រជាពលរដ្ឋ និង​ដាក់​ដេញថ្លៃ​នៅ​សាលាខណ្ឌនាពេល​កន្លងមក ក្រោម​កិច្ចសហការ​ជាមួយ​មន្ត្រី​ខណ្ឌ ខេត្ត​និង​ក្រុមប្រឹក្សា​សង្កាត់ គឺ​គណៈកម្មាធិការ​លទ្ធកម្ម​បានជ្រើសរើស​អ្នកទទួលការ ដើម្បី​អនុវត្តន៍​លើ​គម្រោង​ផ្លូវ​នេះ តាម​បទដ្ឋាន​និង​គំនូស​ប្លង់​បច្ចេកទេស​លំអិត និង​មានការ​ត្រួតពិនិត្យ​តាមដាន​បច្ចេកទេស​ពី​មន្ត្រី​ខណ្ឌ រាជធានី ក្រុមប្រឹក្សា​សង្កាត់ និង​ប្រជាពលរដ្ឋ​។​

​នា​ឱក​កាស​នោះ លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​មានមតិ និង​សម្ដែង​នូវ​ក្ដី​រីករាយ ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​របស់​ក្រុមប្រឹក្សា​តាម​នយោបាយ​កំណែទម្រង់ ដែល​មូលនិធិ​អភិវឌ្ឍន៍​គម្រោង​តាម​ឆ្នាំ​ថវិកា​សង្កាត់​របស់​រាជ​រដ្ឋាភិបាល​តាម ផែនការ​វិនិយោគ​រប​ស់​មូលដ្ឋាន​ដែល​បានលើកឡើង តាមបែប​វិមជ្ឈការ​នៅ​ថ្នាក់មូលដ្ឋាន ថ្នាក់ក្រោម​ជាតិ និង​គាំទ្រ​ដោយ មន្ត្រី​គ្រប់​អង្គភាព​ដែល​ពាក់ព័ន្ធ  (​គជ​អប​) លោក​អភិបាល​ក៏​សំណូមពរ​ដល់​អ្នកទទួល​ការ​ត្រូវគោរព​តាម​លក្ខខណ្ឌ​នៃ កិច្ចសន្យា គំនូស​ប្លង់​ត្រឹមត្រូវ​បច្ចេកទេស ហើយ​ថ្នាក់ឃុំ​និង​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការតាមដាន​ត្រួតពិនិត្យ លើ​ការដ្ឋាន ដើម្បី​បង្កើន​ការយកចិត្ត​តុ​ក​ដាក់​និង​ការធានា​គុណភាព​នូវ​គម្រោង ប្រើប្រាស់​បានយូរ​អង្វែង មុន​ធ្វើការ​ទូទាត់​ប្រាក់​ជុន​អ្នកទទួលការ​ត្រូវធ្វើ​ការប្រជុំ​សម្រេច ជាមួយ​ក្រុមប្រឹក្សា​សង្កាត់ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែលជា​តំណាង​អ្នកទទួល​ផង ដែរ មិនមែន​ចេះតែ​សម្រេច​ខុស​តាម​គោលការណ៍​នែ​នាំ​ខ្លឹមសារ​នៃ​សៀវភៅ​ភី​ម​នៃ ការអនុវត្តន៍​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ឡើយ​៕



ចំនួនអ្នកទស្សនា

    20510047

  • ថ្ងៃនេះ2561
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45711
  • ខែនេះ67591
  • ឆ្នាំនេះ67591
  • សរុប20510047