លោក​នុត​ពុធ ដា​រ៉ា នាំយក​អំណោយ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​សង្កាត់​គង​ន​យ

29-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ គ្រួសារ​ក្រីក្រ ចាស់ជរា កុមារកំព្រា និង​អ្នកមាន​ជម្ងឺ​ចំនួន​៤១​គ្រួសារ ក្នុង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ បានទទួល​អំណោយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធានកិត្តិយស​អនុសាខា កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​។​

​លោក នុត ពុធ​ដា​រ៉ា ក្នុងឱកាស​នោះបាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្តេច​តែង​គិតគូ ពី​ការលំបាក ខ្វះខាត​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុង​មូលដ្ឋាន​ជាប្រចាំ​។ ជាមួយគ្នានេះ លោក​អភិបាល​ក៏បាន​លើកឡើង អំពី​ការយកចិត្តទុកដាក់រ​ប​ស់លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា កាកបាទក្រហម​រាជធានី​ភ្នំពេញ ដែល​តែង​បាន​ផ្តាំផ្ញើ​ឲ្យ​អនុសាខា​កាកបាទក្រហម គ្រប់​ខណ្ឌ យកចិត្តទុកដាក់​ខ្ពស់​ដល់​បងប្អូន​ដែល​ជួប ការលំបាក មាន​ជីវភាព​ខ្វះខាត​ជាដើម​។​
​លោក នុត ពុធ​ដា​រ៉ា ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ យកចិត្តទុកដាក់​ថែរក្សា​សុខភាព ខិតខំ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ អនាម័យ​ការរស់នៅ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​ទទួលយក​ថ្នាំ​ព្យាបាល ឲ្យ​បាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​បន្ត​រស់នៅ​បាន យូរអង្វែង មើល​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ អំណោយ​ដែល​ត្រូវ​យកទៅ​ចែកជូន ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​៤១​គ្រួសារ ក្នុងឱកាស​នោះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់ (​មុង​១+​ភួយ​១+​ក្រមា​១+​សា​រ៉ុង​១) និង​ថវិកា​៣​ម៉ឺន​រៀល​។​

​ជាមួយគ្នា​ព្រះគ្រូ ម៉ា ធា​រី ចៅអធិការ​វត្ត​ឬ​ស្សី​សាញ់ សង្កាត់​ព្រៃ​ស បាន​ឧបត្ថម្ភ​បន្ថែម​ក្នុង​មួយ​គ្រួសារ​ទទួលបាន គ្រឿងឧបភោគ បរិភោគ​០១​កញ្ចប់ រួមមានៈ ស្ករស តែ ទឹកដោះគោ ទឹកក្រូច និង​មី​។ នៅក្នុង​ឱកាស​នោះ លោក​អភិបាលខណ្ឌ ក៏បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅដល់​ផ្ទះ របស់​បងប្អូន​ដែល​កំពុងមាន​ជម្ងឺ ហើយ​សម្រាក​ព្យាបាល​នៅលើ​គ្រែ ចំនួន​០៣​គ្រួសារ​ព្រមទាំង​បាន ឧបត្ថម្ភ​ថវិកា​បន្ថែម ចំនួន ១៥​ម៉ឺន​រៀល ដល់​អ្នក​ជម្ងឺ​ម្នាក់​ដែល​ទើបនឹង​វះកាត់ ហើយ​មានលទ្ធភាព​ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20509437

  • ថ្ងៃនេះ1951
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45101
  • ខែនេះ66981
  • ឆ្នាំនេះ66981
  • សរុប20509437