ព្រៃវែង៖នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នៅសាលាស្រុកស៊ីធរកណ្ដាលបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណាត្តិទី២ នៃក្រុមប្រឹក្សាស្រុកស៊ីធរកណ្ដាល ក្រោមអធិបតីភាពលោក ស៊ាង ប៊ុន្ថា ប្រធានក្រុមប្រឹក្សាស្រុក និង លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល ។
កិច្ចប្រជុំព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក កងកំលាំងទាំងបី ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីសាលាស្រុកស៊ីធរកណ្ដាល អង្គប្រជុំពិភាក្សាលើរបៀបវារៈប្រជុំមួយចំនួន រួមមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២៤ របស់ក្រុមប្រឹក្សាស្រុក/២-ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុក/៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាអាណត្តិទី២ ឆ្នាំ២០១៦-២០១៧/គម្រោងមូលនិធិអភិវឌ្ឍន៍ស្រុកឆ្នាំ២០១៦ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៦-២០១៨ សម្រាប់ឆ្នាំ២០១៦
៦-ពិនិត្យ និងអនុម័តលើរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក អាណត្តិទី២ ឆ្នាំ២០១៦និងពិភាក្សាបញ្ហាផ្សេងៗ មួយចំនួនផងដែរ។
ក្រោយពី ស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាស្រុករយៈពេល១ខែដែលអាន ជូ នដោយលោកនាយករដ្ឋបាល សាលា រួចមកមានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរលោក ស៊ាង ប៊ុន្ថា ប្រធានក្រុមប្រឹក្សាស្រុក បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារឃុំ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាឃុំដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើង ដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មាន លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន។
នាឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល ក៏បានលើកឡើងបន្ថែមទៀតដែរថា៖ថ្នាក់ឃុំ ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ ស្ថិតិឲ្យបានច្បាស់ផ្ញើមកកាន់សាលាស្រុកដើម្បីស្វែងរកសប្បុរសជន ចូលរួមដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
លោកក៏បានជម្រាបសេចក្ដីជូនដំណឺងស្ដីពីការធ្វើអត្តសញ្ញាណបណ្ណនៅតាមឃុំជូនប្រជាពលរដ្ឋ ដោយថ្នាក់ស្រុកបានធ្វើការបែងចែកក្រុមចុះអនុវត្តន៍ការងារនេះដោយមានមន្ត្រីនគរបាលស្ថិតិនិងសហការជាមួយក្រុមប្រឹក្សាឃុំដែលពាក់ព័ន្ធ។
ហើយត្រូវអនុវត្តន៍ការបម្រើសេវាសាធរណៈលើការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ការដោះស្រាយនូវរាល់តម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយថ្នាក់ជាតិ៕