អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមាន​ចាត់វិធានការ​លើ​ម្ចាស់​សត្វ​ពាហា​នៈ​ណា ដែល​គ្រប់គ្រង​សត្វ​របស់ខ្លួន​មិនបាន​ល្អ

01-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ព្រមាន​ចាត់វិធានការ​តឹងរឹង និង​ម៉ឺងម៉ាត់​ចំពោះ​ម្ចាស់​សត្វ​ពាហា​នៈ ទាំងឡាយណា​ដែល បណ្តោយ​ឲ្យ​សត្វ​របស់ខ្លួន ដើរ​ពាសវាល​ពាសកាល គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ ហើយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាមផ្លូវ​។​

​ការព្រមាន​របស់​អាជ្ញា​ធរ​យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​កន្លងមក សង្កេតឃើញថា ម្ចាស់​សត្វ​ពាហា​នៈ​រួមមាន គោ ក្របី ជ្រូក បាន​បណ្តោយ​សត្វ​របស់​ខ្លួន​ដើរ ពាសវាល​ពាសកាល​ពេញ​ផ្លូវ​ទាំងយប់​ទាំង​ថ្ងៃ បណ្តាល​ឲ្យ​ប៉ះពាល់​ការធ្វើ​ចរាចរណ៍ ពិសេស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀតផង​៕

ចំនួនអ្នកទស្សនា

    20212727

  • ថ្ងៃនេះ2061
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14251
  • ខែនេះ2061
  • ឆ្នាំនេះ985281
  • សរុប20212727