កំពង់ចាម៖ នាព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាស្រុកកោះសូទិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី ២៦ អាណត្តិទី២ នៃក្រុមប្រឹក្សាស្រុកកោះសូទិន ក្រោមអធិបតីភាពលោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សា ស្រុក ។
កិច្ចប្រជុំព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកកងកំលាំងទាំងបី ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីសាលាស្រុកផងដែរ។
អង្គប្រជុំពិភាក្សាលើរបៀបវារៈប្រជុំមួយចំនួន រួមមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២៤ របស់ក្រុមប្រឹក្សាស្រុក/២-ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុក/៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ ក្រុមប្រឹក្សាអាណត្តិទី២ ឆ្នាំ២០១៦-២០១៧/គម្រោងមូលនិធិអភិវឌ្ឍន៍ស្រុកឆ្នាំ២០១៦ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៦-២០១៨ សម្រាប់ឆ្នាំ២០១៦
៦- ពិនិត្យ និងអនុម័តលើរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក អាណត្តិទី២ ឆ្នាំ២០១៦និងពិភាក្សាបញ្ហាផ្សេងៗ មួយចំនួនផងដែរ។
ក្រោយពី ស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាស្រុករយៈពេល១ខែដែលអាន ជូ នដោយលោកនាយករដ្ឋបាល សាលា រួចមកមានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរលោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារឃុំ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាឃុំដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើង ដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មាន លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន។
ហើយត្រូវអនុវត្តន៍ការបម្រើសេវាសាធរណៈលើការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ការដោះស្រាយនូវរាល់តម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយថ្នាក់ជាតិ៕