​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី​២៥ របស់​ក្រុមប្រឹក្សា​ខណ្ឌ​៧​មករា អាណត្តិ​ទី​២

01-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​រដ្ឋបាល​ខណ្ឌ​៧​មករា​បានរៀបចំ​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី​២៥ របស់​ក្រុមប្រឹក្សា​ខណ្ឌ​៧​មករា អាណត្តិ​ទី​២ ក្រោម​អធិបតីភាព​លោក សោម សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​៧​មករា និង​លោក លីម សុភា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ៧​មករា ។​

​កិច្ចប្រជុំ មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​ក្រុមប្រឹក្សា ប្រធានការិយាល័យ​សាលាខណ្ឌ ចៅសង្កាត់ តំណាង​កងកម្លាំង​ទាំង​៣ និង​មន្ត្រីរាជការ​ចំណុះ​ខណ្ឌ​ច្រើន​នាក់​ផងដែរ​។

​កិច្ចប្រជុំ​ដែលមាន​របៀបវារៈ​ត្រូវ​ពិភាក្សា​ក្នុង​អង្គប្រជុំ​មានដូចជា​៖
១- ឆ្លង និង អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ (២៧-០៥-២០១៦) របស់​ក្រុមប្រឹក្សា ខណ្ឌ​៧​មករា​អាណត្តិ​ទី​២​។​
២-​ពិនិត្យ និង អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមិថុនា ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខណ្ឌ​៧​មករា​។​
៣-​ពិនិត្យ និង អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខណ្ឌ​៧​មករា​។​
៤-​ពិនិត្យ និង អនុម័ត​សេចក្តីព្រាង​ប្រតិទិន​ការងារ​នៃ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខណ្ឌ​៧​មករា​អាណ​តិ្ត​ទី​២ សំរាប់​រយៈពេល​ដប់​ពីរ (១២) ខែ​ចាប់ពី​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៦​។
៥-​ឆ្លង និង​អនុម័ត​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត ជូន​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ​៧​មករា​ប្រចាំ​ខែមិថុនា ឆ្នាំ​២០១៦​។
៦-​ពិនិត្យ និង អនុម័ត​ឯកសារ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​៧​មករា​អាណ​តិ្ត​ទី​២ ឆ្នាំ​២០១៦​។
៧-​ពិនិត្យ និង អនុម័ត​ការស្នើ​តែងតាំង​សមាសភាព​ប្រធានការិយាល័យ​ធម្មការ និង​សាសនា​ខណ្ឌ​៧​មករា​។
៨-​បញ្ហា​ផ្សេងៗ​
 

​ក្រោយពី ស្ដាប់​របាយការណ៍​រប​ស់​រដ្ឋបាល​សាលាខណ្ឌ​រយៈពេល​១​ខែ​ដែល​អាន ជូ ន​ដោយ​លោកនាយក​រដ្ឋបាល សាលា រួចមក​មានមតិ​សំណេះសំណាល​ទៅកាន់​កិច្ចប្រជុំ​នាឱកាស​នោះដែរ​លោក សោម សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​៧​មករា  បាន​ជម្រុញ​ដល់​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​លើ​ការ ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​បាន​ទាន់ពេលវេលា មាន​ផែនការ​មានការ​ដាក់​វេន​ប្រចាំការ​រវាង កងកម្លាំង​ប្រជា​ការពារ សង្កាត់ ភូមិ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សា​សង្កាត់​ដើម្បី​បង្ការ​បង្ក្រាប​នូវ​បាតុភាព​ដែល​បង្កឡើង ដោយ ក្រុម ក្មេង​ទំនើង​និង​បទល្មើស​ផ្សេងៗ ក្រុម​ប្រមូលផ្ដុំ អាវខ្មៅ​របស់​ក្រុម​បក្ស​ឬ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​អង្គការ និង​ជនល្មើស និង​ព្រមទាំង​បាតុភាព​ជាយថាហេតុ​ដែល​កើតមាន  ផ្ដល់ព័ត៌មាន លើ​កិច្ចប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​គ្រឿងញៀន បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ឲ្យ​ខាន​តែ​បាន ហើយ​ត្រូវ​រៀបចំ​ក្រុមការងារ ចុះ​ធ្វើការ​ឆែកឆេរ​អាវុធ ជាតិ​ផ្ទុះ ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្រឿង​ស្រវឹង ដើម្បី​ពង្រឹង និង​កាត់បន្ថយ អសន្តិសុខ​នៅ​មូលដ្ឋាន​។​
 
 នាឱកាស​នោះ​លោក លីម សុភា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ៧​មករា ក៏បាន​លើកឡើង​បន្ថែមទៀត​ដែរ​ថា​៖​ថ្នាក់ឃុំ ត្រូវ​ចុះ​ធ្វើ រដ្ឋបាល​ចំហរ​នៅ​គ្រប់ មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុងការ​ក្ដាប់​មុខសញ្ញា និង​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ត្រូវ​ស្រង់ ស្ថិតិ​ឲ្យ​បាន​ច្បាស់​ផ្ញើ​មកកាន់​សាលាស្រុក​ដើម្បី​ស្វែងរក​សប្បុរសជន ចូលរួម​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​។​
​ហើយ​ត្រូវ​អនុវត្តន៍​ការបម្រើ​សេវា​សាធ​រណៈ​លើ​ការងារ​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដូចជា​អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ ការដោះស្រាយ​នូវ​រាល់​តម្រូវការ​ចាំបាច់​នានា​នៅក្នុង​មូលដ្ឋាន ជូន​ប្រជាពលរដ្ឋ ស្របតាម​គោ​លន​យៅ​បាយ​ថ្នាក់ជាតិ​៕

ចំនួនអ្នកទស្សនា

    20213617

  • ថ្ងៃនេះ2951
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15141
  • ខែនេះ2951
  • ឆ្នាំនេះ986171
  • សរុប20213617