ភ្នំពេញ៖នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង៨ព្រឹករដ្ឋបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានរៀបកិច្ចប្រជុំសាមញ្ញលើកទី២៥របស់ក្រុមប្រឹក្សា ខណ្ឌអាណត្តិទី២ ឆ្នាំ២០១៦។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា ប្រធានការិយាល័យសាលាខណ្ឌ ចៅសង្កាត់ តំណាងកងកម្លាំងទាំង៣ និងមន្ត្រីរាជការចំណុះខណ្ឌច្រើននាក់ផងដែរស្ថិតក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និង លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ។
ពិធីប្រជុំនេះប្រព្រឹត្តនិងពិភាក្សាតាម របៀបវារៈដែលសំខាន់ គពិនិត្យរបាយការណ៏របស់រដ្ឋបាលខណ្ឌប្រចាំឆមាសទី១ ឆ្នាំ២០១៦ដែលបានឆ្លុះបញ្ជាំងអោយឃើញ វឌ្ឍនភាពរបស់ខណ្ឌ នឹងភាពប្រឈមដែលនៅសេសសល់ សំរាប់អនុវត្តនៅឆមាសទី២បន្តទៀត។
ក្រោយពីស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាខេត្តរយៈពេល១ខែដែលអានជូ ននដោយលោកនាយករដ្ឋបាល សាលាខណ្ឌរួចមកមានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើងដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មានតាមរយៈអាយកូម លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន លោកប្រធានក៏បានលើកឡើងបន្ថែមទៀតដែរថា៖ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ស្ថិតិ ឲ្យបានច្បាស់ផ្ញើមកកាន់សាលាស្រុកខេត្តដើម្បី ស្វែងរកសប្បុរសជនចូលរួមដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា៕