ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋបានរិះគន់ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផ្លូវជាច្រើនគីឡូម៉ែត្រស្ថិតនៅឃុំទ្រា ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំកំពុងរងការខូចខាតរហូតដល់ផ្លូវខ្លះក្លាយទៅជាកន្លែងសត្វទាហែលទឹកលេងយ៉ាងសប្បាយដោយមិនមានអង្គភាពស្ថប័នណាអើពើខ្វល់ពីចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបាននិយាយនិងលើកបន្ថែមទៀតថា៖ប្រាក់មូលនិធិអភិវឌ្ឍន៍ស្រុក ឃុំតែងតែមានថ្នាក់ជាតិផ្ដល់ជូនតាមឆ្នាំជារៀងរាល់ឆ្នាំ ដល់ថ្នាក់ក្រោមជាតិពិសេសក្រុមប្រឹក្សាឃុំ ស្រុកប្រមាណជាងមិនតិចពី៨០លានរៀលវាស្មើ២ម៉ឺនដុល្លា តែថ្នាក់ភូមិឃុំដែលជាមន្ត្រីមូលដ្ឋានមិនបានលើកសំណើយកមកដោះស្រាយមកអភិវឌ្ឍន៍កែសម្រួលផ្លូវនេះដើម្បីសម្រួលចរាចរណ៍ងាយស្រួលក្នុងការធ្វើដំណើរនោះឡើយ ។
ជុំវិញបញ្ហាខាងលើនេះពុំទទួលបានការបកស្រាយបញ្ជាក់ពីអាជ្ញាធរថ្នាក់ណាឡើយ ក្នុងនាមប្រជាពលរដ្ឋដោយធ្វើដំណើរឆ្លងកាត់ស្នើសូមឯកឧត្តមអភិបាលខេត្តនិងក្រុមការងារ និងមន្ទីរដែលពាក់ព័ន្ធមេត្តាពិនិត្យនិងកែសម្រួលផ្លូវដែលជួបការលំបាកនេះផងដើម្បីប្រជាពលរដ្ឋងាយស្រួលចរាចរណ៍ដំណើរឆ្លងកាត់៕