កិច្ចប្រជុំ​ផ្សព្វផ្សាយ ច្បាប់​ស្ដីពី​ទេសចរណ៍ ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ ក្នុង​ខណ្ឌដូនពេញ

02-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦​រដ្ឋបាល​ខណ្ឌដូនពេញ នេ បាន​បើក​កិច្ចប្រជុំ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ទេសចរណ៍ ដល់​អាជីវករ​ទាំងអស់​ក្នុង​ខណ្ឌដូនពេញ​ក្រោម​អធិបតីភាព​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ ។​

 កិច្ចប្រជុំ មានការ​អញ្ជើញ​ចូលរួម​ពី​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ សមាជិក សមាជិកា​ក្រុមប្រឹក្សា លោកស្រី គឹម សុ​វណ្ណា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ប្រធានការិយាល័យ​សាលាខណ្ឌ ចៅសង្កាត់ តំណាង​កងកម្លាំង​ទាំង​៣ និង​មន្ត្រីរាជការ​ចំណុះ​ខណ្ឌ​ច្រើន​នាក់​ផងដែរ​។ -

​ឱកាស​នេះដែរ​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​បាន​ជំរាប​និង​គោលបំណង​នៃ កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ទេសចរណ៍ ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច​ល្អ និង​កំរិតស្តង់ដារ​សម្លេង​អតិបរិមា ដែល​អនុញ្ញាត​នៅ​តំបន់​សាធារណៈ និង​តំបន់​លំនៅដ្ឋាន ព្រមទាំង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម បៀរហ្គាឌិន ខារ៉ាអូខេ ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាង​ម៉ាស្សា សណ្ឋាគារ និង​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ទៀត មានការ​យល់ដឹង​កាន់តែច្បាស់​ពី​បញ្ហា​ទាំងនេះ​។​

ចំនួនអ្នកទស្សនា

    20213307

  • ថ្ងៃនេះ2641
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14831
  • ខែនេះ2641
  • ឆ្នាំនេះ985861
  • សរុប20213307