ខេត្តស្វាយរៀង រៀបចំ​សិក្ខាសាលា​ស្តីពី​\"​ការផ្សព្វផ្សាយ​សេចក្តីណែនាំ​ការអនុវត្ត ប្រមូល​ពន្ធ​ប្រថាប់ត្រា​\"

02-July-2016 | ដោយ មែន កំសត់


​ខេត្តស្វាយរៀង ៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង សាខា​ពន្ធដារ និង​រដ្ឋាករ​ខេត្ត បានធ្វើ​សិក្ខាសាលា​ស្តីពី​"​ការផ្សព្វផ្សាយ​សេចក្តីណែនាំ​ការអនុវត្ត ប្រមូល​ពន្ធ​ប្រថាប់ត្រា​" ដល់​លោក​អភិបាលក្រុង​ស្រុក​ក្រុមប្រឹក្សាឃុំ​សង្កាត់​មន្ទីរ​ពាក់​ព​ន្ធ័ សរុប​១៤០​នាក់ ដោយមាន​ការចូលរួម​ជា​អធិបតីភាព​ពីឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​មានប្រសាសន៍ ផ្តោត​សំខាន់​ទៅលើ​ការផ្សព្វផ្សាយ​ឲ្យ​មានការ​យល់ដឹង​អំពី​បែបបទ​និង នីតិវិធី​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ការផ្ទេរកម្មសិទ្ធិ​មធ្យោបាយ​ដឹកជញ្ជូន​ស្របតាម​ច្បាប់ និង​បទបញ្ញត្តិ​ស្តីពី​ពន្ធ​ប្រថាប់ត្រា​។ លោក ម៉ែន វិបុល បាន​ថ្លែង​បញ្ជាក់ទៀតថា​៖​ប្រភេទ​ទ្រព្យ​ដែល​ពាក់​ព​ន្ធ័​លើ​វិ​ស​យ័ អចលនទ្រព្យ ជាពិសេស​ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​លើ​អចលនទ្រព្យ បាន​ដើរតួ​យ៉ាងសំខាន់ ជា​ប្រភព​ចំណូល​ថវិកា​សម្រាប់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​អនុវត្ត មូលដ្ឋាន​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៥​ពន្ធ​ប្រថាប់ត្រា​ទទួលបាន​ចំណូល​២ ៥៨៨ លាន​រៀល ក្នុងនោះ​ពន្ធ​ភាគច្រើន​ប្រមូល​បានតែ​លើ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី សុរិយោដី​រួច​(​មានប​ណ្ណ័​កម្មសិទ្ធិ​)​ប៉ុណ្ណោះ​។​
​រីឯ​អចលនទ្រព្យ​ពុះ​បាន​ចុះបញ្ជី​សុរិយោដី​(​ដី​គ្មាន​ប​ណ្ណ័​កម្មសិទ្ធិ មាន​ពាក្យ​កាន់កាប់​ដីធ្លី ឬ​ប្លង់​ទន់​) នៅ​មិនទាន់បាន​អនុវត្ត ឬ​បាន​អនុវត្តបាន​តិចតួច​គឺ​មិនបាន​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ និង​អស់​សក្តានុពល​នៅឡើយ ចំពោះ​ការបង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរសិទ្ធិ​កាន់កាប់​រវាង​អចលនទ្រព្យ បាន​ចុះបញ្ជី និង​អចលនទ្រព្យ​ដែល​ពុំទាន់​បាន​ចុះបញ្ជី​។

​ឯកឧត្តម ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​មន្ទីរ វិស័យ​ពាក់​ព​ន្ធ័ ជាពិសេស​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់​ដែលជា​អាជ្ញាធរ​សាធារណៈ​មាន សមត្ថកិច្ច​ទទួលខុស​ត្រូវ​លើ​ការប្រមូល​ពន្ធ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធិភាព តម្លាភាព និង​គណនេយ្យភាព​។​
​ឯកឧត្តម​អោម ច​ន ប្រធាន​នាយកដ្ឋាន​ច្បាប់​វិវាទ និង​ស្ថិតិ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​បទ​បង្ហាញ អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដែល​ពាក់​ព​ន្ឋ័​នឹង​ការបង់ពន្ធ ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ការបង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​មធ្យោបាយ​ដឹកជញ្ជូន​។​

 ឯកឧត្តម​មានប្រសាសន៍​ទៀតថា នេះ​ជាការ​រំលែក​នៃ​ការប្រមូល​ពន្ធ​ទៅ​ឲ្យ​ឃុំ​សង្កាត់​ក្នុងការ អភិវឌ្ឍន៍​មូលដ្ឋាន ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​ការប្រមូល​ពន្ធ​(​ដីស្រែ​របស់​ឈ្មួញ អ្នកមាន​ដី​ធំៗ​រាប់រយ​រាប់ពាន់​ហិកតា​)​លើដី​ទំនេរ មិនបាន​បង់ពន្ធ​ប្រថាប់ត្រា គឺមាន​ការពិបាក​ខ្លាំងណាស់​ក្នុង​ការរក​ម្ចាស់​ដី​ឲ្យ​មក​បង់ពន្ធ គឺ​ពួកគេ​ទិញ​លក់​លក់​ទិញ​ត​គ្នា យកប្រាក់​ចំណេញ សូមបីតែ​មេឃុំ​/​ចៅសង្កាត់ ក៏​មិនដឹងថា​ម្ចាស់​ដី​នៅឯណា​ដែរ ពិបាក​ក្នុងការ​ប្រមូល​ពន្ធ​ណាស់​ធ្វើ​ឲ្យ​បាត់​ចំណូល​របស់​រដ្ឋ​។​

​ឯកឧត្តម អោម ច​ន ក៏បាន​សង្កត់ធ្ងន់ថា នីតិវិធី​គតិយុត្តិ នៃ​កា​ប្រមូល​ពន្ធ​ប្រថាប់ត្រា លើ​អចលនទ្រព្យ​គឺ​គោលដៅ​គ្រប់គ្រង​លើ​វិស័យ​អចលនទ្រព្យ​ទូទាំងប្រទេស​ឲ្យ មាន​ប្រសិទ្ធិភាព​តម្លាភាព និង​គណនេយ្យភាព​។​

ដូច្នេះ​ការលក់ ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ គឺធ្វើឡើង​តាមរយៈ​លោក​មេឃុំ​/​ចៅសង្កាត់ សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​សុរិយោដី​(​មន្ត្រី​ភូមិបាល​ក្រុង​ស្រុក​)​ចុះ វាស់វែង​កំណត់​ទីតាំង​ព្រំប្រទល់​ដី រួច​បញ្ជូនទៅ​សាខា​ពន្ធដារ​ខេត្ត​ជម្រុញ​ឲ្យ​ម្ចាស់​អ្នកទទួល​សិទ្ធិ កាន់កាប់​ដី​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នៅ​សាខា​ពន្ធដា​ខេត្ត​រួច​បញ្ជូន​ឲ្យ មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ចុះបញ្ជី​។​

​លោក គឹម ពិសិដ្ឋ ប្រធាន​មន្ទីរ​រៀបចំ​ដី​នគររូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​មានការ​កកស្ទះ​ការចេញ​ប​ណ្ណ័​ជាង​០៣​ពាន់​ក្បាលដី នៅ​ខេត្តស្វាយរៀង​ដោយ​ម្ចាស់​អចលនទ្រព្យ​មិនទាន់បាន​បង់ពន្ធ​ប្រថាប់ត្រា ធ្វើ​ឲ្យ​ដំណើរ​ការចេញ​ប​ណ្ណ័​មានការ​យឺតយ៉ាវ​កកស្ទះ ខ្លះ​បង់ពន្ធ​ហើយ​មាន​អ្នក​មកប្តឹង​ជំទាស់​។ លោក អោម ច​ន បាន​បញ្ជាក់ថា សូម​ឲ្យ​លោក​មេឃុំ​ចៅសង្កាត់​ពិនិត្យ​ស្រាវជ្រាវ​រក​ម្ចាស់​ដី ជម្រុញ​ឲ្យ​មក​បង់ពន្ធ​ប្រថាប់ត្រា បើ​រកឃើញថា​មិនទាន់បាន​បង់ពន្ធ​ប្រថាប់ត្រា ទៅ​បង់ពន្ធ​ឲ្យ​ដី​ស្របច្បាប់ ។​

​ការបង់ពន្ធ​គឺជា​កាតព្វកិច្ច​របស់​អ្នកទិញ​(​អ្នកទទួល​សិទ្ធិ​កាន់កាប់ លើ​អចលនទ្រព្យ​)​។ ការប្រមូល​ពន្ធ​ប្រកបដោយ​ប្រសិទ្ធិភាព​តម្លាភាព និង​គណនេយ្យភាព​គឺ ១.​ត្រូវខិតខំ​សហការ​ណ៍​ប្រមូល​ពន្ធ​ផ្សេងៗ​ឲ្យ​អស់​លទ្ធភាព​ជាពិសេស ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់​និង​ពន្ធ​លើ​អចលនទ្រព្យ​នឹងត្រូវ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​កំណត់​។ អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់​ត្រូវ​បញ្ឈប់​ការផ្ទេរកម្មសិទ្ធិ ឬ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា ឬ​បង់ពន្ធ​ប្រថាប់ត្រា​ក្រៅ​ប្រព​ន្ធ័​ហើយ​ត្រូវ​ជម្រុញ និង​បញ្ជូន​រាល់​ករណី​ការស្នើសុំ​ផ្ទេរកម្មសិទ្ធិ​ឲ្យ​មក​បង់ពន្ធ ប្រថាប់ត្រា​នៅ​រដ្ឋបាល​សារពើពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី សារពើពន្ធ ធ្វើ​ឲ្យ​បាន​លឿន និង​មាន​តម្លាភាព​៕

ចំនួនអ្នកទស្សនា

    20213187

  • ថ្ងៃនេះ2521
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14711
  • ខែនេះ2521
  • ឆ្នាំនេះ985741
  • សរុប20213187