ព្រៃវែង៖នៅថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៦ ក្លឹបកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុនសែនព្រែកសណ្ដែកដឹកនាំដោយ លោកស៊ាន ចិន្ដា នាយករដ្ឋបាលសាលាស្រុកស៊ីធរកណ្ដាលនិងជាអនុប្រធានប្រចាំការយុវជនស្រុកបាននាំយកថវិកាប្រជាពលរដ្ឋក្រីក្រមួយគ្រួសារនៅភូមិព្រែកចង្ក្រានលើរួមជាមួយ លោកគង់ វណ្ណៈប្រធានការិយាល័យអប់រំ លោក គ្រូ អ្នកគ្រូ ហើយមានការចូលរួមជាមួយ លោកប៊ី សំអឿនជំទប់ទី១ឃុំព្រែកចង្ក្រាន។
តំណាងគ្រួសារបានសម្ដែងនូវក្ដីត្រេកអរចំពោះក្លឹបកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុនសែនព្រែកសណ្ដែកនិងក្រុមការងារស្រុកលោកគ្រូ អ្នកគ្រូដែលបានចូលរួមបរិច្ចាគធនធានសម្រាប់ផ្គត់ផ្គង់ជីវភាពដែលកំពុងមានជីវភាពក្រីក្រ ដែលអង្គភាពនិងអាជ្ញាធរបាននាំយកសម្ភារៈនិងថវិកាទោះបីតិចតួចតែវាអាចជួយសម្រាលក្នុងការដោះស្រាយជីវភាពបានមួយកម្រិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែនជាប្រមុខ។
នាឱកាសនោះលោក ស៊ាន ចិន្តា មន្រ្តីប្រចាំការ និង លោក គង់ វណ្ណៈ សមាជិក គណៈកម្មាធិការអនុសាខាកាកបាទក្រហមបានដឹកនាំ ក្រុបក្លឹបយុវជនកាកបាទក្រហមនិងលោកគ្រូវិទ្យាល័យសព្រែកសណ្ដែកនាំយកថវិកា១៣១០០០រៀល(ក្នុងនោះថវិកាក្លឹបយុវជន៥០០០០រៀលនិងថវិកាចូលរួមលោកគ្រូអ្នកគ្រូ៨១០០០រៀល) មីមួយកេស ទឹកសុទ្ធ មួយកេស អង្ក ២៥គីឡូក្រាម ទៅជូនដល់ លោកយាយចាសជរា មានជម្ងឺ និងគ្មានទីពឹងឈ្មោះ សឿ គឹម ស៊្រន់ អាយុ 62 ឆ្នាំ រស់នៅតែម្នាក់ឯងនៅភូមិ ព្រែកចង្ក្រានលើ ឃុំ ព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាលទៀតផង៕