ព្រៃវែង៖នៅព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៦នៅក្នុងវត្តពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាលបានប្រារព្វពិធីវេទិកាសាធារណៈ និងចែកអត្តសញ្ញាណបណ្ណ័ ជូនប្រជាពលរដ្ឋចំនួន១៧២នាក់ ស្រី៩៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ួង វិបុល ក្រុមការងារចុះជួយស្រុកស៊ីធរកណ្ដាល។
វេទិកាសាធារណៈ និងចែកអត្តសញ្ញាណបណ្ណ័នេះមានការចូលរួមពីលោកអភិបាលស្រុក កងកម្លាំងទាង៣ លោកអធិការនគរបាលស្រុក មន្ត្រីការិយាល័យជំនាញសាលាស្រុក នាយប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ រួមនឹងប្រជាពលរដ្ឋ១៧២នាក់ ស្រី៩៨នាក់ផងដែរ។
នាឱកាសនោះលោកម៉ននី បណ្ឌិតអភិបាលស្រុកបានថ្លែងនិងធ្វើរបាយការណ៍ជម្រាបជូនគណៈអធិបតី ស្ដីពីកិច្ចវឌ្ឍនភាពរបស់មូលដ្ឋាន ក្នុងកិច្ចខិតខំដឹកនាំរបស់មន្ត្រីជុំវិញស្រុក និងការសហការប្រកបដោយភាពទទួលខុសត្រូវ និងតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមទាំងរបាយការណ៍ការងារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងដែនដីស្រុក ស៊ីធរកណ្ដាល រួចមក។
មានមតិទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរ ឯកឧត្តម អ៊ួង វិបុល ក្រុមការងារចុះជួយស្រុកស៊ីធរកណ្ដាល បានមានមតិ សំណេះសំណាល ទៅកាន់បងប្អូន ប្រកបដោយ ភាពរីករាយនិង ទឹកមុខញញឹម កក់ក្ដៅ និង ស្និទ្ធស្នាលជាទីបំផុត ។
ក្រៅពីការសំណេះសំណាល លោក ប្រធានក្រុមការងារ ក៏បានធ្វើការចែកនូវ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ដែលបានចូលរួមហើយ ឯកឧត្តម ក៏បានណែនាំនៅពេលដែលទទួលបាន អត្តសញ្ញាណត្រូវ ពិនិត្យ លើទិន្នន័យ ឲ្យបានត្រឹមត្រូវ ករណីមានខុសអក្ខារាវិរុទ្ធ ស្នើទៅប៉ុស្ដិ៍នគរបាលដើម្បី ផ្ញើទៅកាន់អធិការខណ្ឌ ផ្នែកជំនាញធ្វើការកែតម្រូវ ហើយត្រូវរក្សាទុកឲ្យបានគង់វង្ស ដើម្បីប្រើប្រាស់ ព្រោះវាជាឯកសារសំគាល់ គតិយុត្តិ មានសុពលភាពរយៈពេល១០ឆ្នាំ បើមានការបាត់បង់ដោយប្រការណាមួយ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍ ឬអាជ្ញាធរ នៅកន្លែងដែលយើងបាត់ ដើម្បីចៀសវាង មានការប្រព្រឹត្ត ល្មើស នានាវាជាប់ពាក់ព័ន្ធ ហើយសាម៉ីជន មិនបានដឹង ហើយ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពុំបានធ្វើអត្តសញ្ញាណប័ណ្ណត្រូវរួសរាន់មកធ្វើនៅប៉ុស្តិ៍នគរបាល រៀងរាល់ម៉ោងធ្វើការ។
លើសពីនេះទៅទៀត៖ ឯកឧត្តមក្រុមការងារស្រុក ក៏បានសំណូមពរ ដល់បងប្អូន មេត្តាចូលរួម លើការងារភូមិ ឃុំមានសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ ប្រសិនបើមានបញ្ហាអ្វីកើតឡើងត្រូវ ទំនាក់ទំនងសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការ ជួយអន្តរាគមន៍ ដោះស្រាយទាន់ពេល វេលា។
នាឱកាសនោះដែរដើម្បី ឆ្លើយតបទៅកាន់ក្រុមការងារ សាលាស្រុកនិងឃុំ ប្រជាពលរដ្ឋ មានការត្រេកអរ និង រីករាយ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំ មូលដ្ឋាន ដែលតែងតែគិតគូរ សុខទុក្ខ ហើយជាក់ស្ដែងដូច ជាការ យកអត្តសញ្ញាណប័ណ្ណ មកប្រគល់ជូនពួកគាត់ ដល់ផ្ទះនាពេលនេះ និង សូមជូនពរ ដល់លោក ប្រធានក្រុមការងារ និងសហការី ជួបតែសំណាងល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន៕