វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​

04-July-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​ខណ្ឌដង្កោ បានធ្វើ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដង្កោ អាណត្តិ​ទី​២ ថ្នាក់​ខណ្ឌ ជាមួយ​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ចំនួន ០៣ គឺ​សង្កាត់​រលួស សង្កាត់​ព្រែកកំពឹស និង​សង្កាត់​ស្ពានថ្ម ប្រមាណ ១៤២​នាក់ នៅ​វត្ត​ព្រះ​ធាតុ ស្ថិតក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ ក្រោម​អធិបតីភាព លោក ម៉ៃ ម៉ុ​ន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ។​

​វេទិកា ផ្សព្វផ្សាយ​នេះ​មានការ​ចូលរួម​និមន្ត​ពី ព្រះ​ថា​រា​នុថ​រៈ​គ្រប់​ព្រះសង្ឃ គង់នៅ​វត្ត​ក្នុង​ខណ្ឌ លោក លោកស្រី សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌ​លោក អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌដង្កោ និង​លោក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ  ព្រមទាំង​លោក លោកស្រី​ក្រុមប្រឹក្សា​ខណ្ឌ ហើយក៏​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ មន្ត្រី​ការិយាល័យ​ជំនាញ​ក្រោម​ឱវាទ​ផងដែរ លោក លោកស្រី គណៈ​អភិបាល លោក លោកស្រី ចៅសង្កាត់​ទាំង លោក​ប្រធានភូមិ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ សរុប ជាច្រើន​នាក់​ផងដែរ​។​

 បន្ទាប់ពី លោក ម៉ៃ ម៉ុ​ន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ បានធ្វើ​របាយការណ៍​ស្វាគមន៍​ស្ដីពី​សកម្មភាព​សមិទ្ធផល របស់​អាជ្ញាធរ​ក្នុង​ខណ្ឌ​ដែល​បានសម្រេច​នាពេល កន្លងមក​រួម​មា​នេះ​ស្នាដៃ​កិច្ចអភិវឌ្ឍន៍​គ្រប់​វិស័យ ដែល​អនុវត្តន៍​ដោយ​រដ្ឋបាល​ខណ្ឌ មាន​ក្រុមប្រឹក្សា គណៈ​អភិបាល​និង​មានការ​សហការ​រវាង​មន្ត្រី​មូលដ្ឋាន ក្រុមប្រឹក្សា​សង្កាត់ កងកម្លាំង រួម​និង​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ហើយ​វិស័យ​ដែល​សម្រេចបាន​លើ​សេវាសាធារណៈ អប់រំ សុខភាព​សង្គម សន្តិសុខ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និង​ការដោះស្រាយ​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព ខ្ពស់  ជម្រាបជូន​ដល់​អង្គ​វេទិកា​សាធ​រណៈ​រួចមក ។​

​ហើយ​នៅក្នុង​ឱកាស​នោះ លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌដង្កោ ក៏​ស្នើ​ដល់​សាលាខណ្ឌ សង្កាត់​ត្រូវ​បន្ត​ការអនុវត្តន៍​ការបម្រើ​សេវាសាធារណៈ​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ មិន​គាបសង្កត់​ប្រជាពលរដ្ឋ រក្សា​សន្តិសុខ​សុវត្ថិភាព​នៅ​មូលដ្ឋាន ត្រួតពិនិត្យ​និង​មាន​ផែនការ​ប្រជុំ​លើ​ការងារ​ចរាចរណ៍​ច្បាប់​បទដ្ឋាន គតិយុត្តិ​ឲ្យ​បាន​ទូលាយ ចំណុច​អសកម្ម​ភាព​ត្រូវ​កែសម្រួល​ឲ្យ​ខាន​តែ​បាន សរបតាម​យុទ្ធសាស្ត្រ​កំណែទម្រង់​របា់​ថ្នាក់ជាតិ​និ​អនុវត្តន៍​អភិក្រម​របស់ សម្ដេច​តេ​ជោ​ប្រមុខ​ដឹកនាំ​គឺ មុជទឹក​ដុល​ក្អែល សំអាត​កាយ ឆ្លុះកញ្ចក់ និង​ព្យា​ល​។​

​លោក​ក៏បាន​បន្ត ផងដែរ​ថា​៖​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​២១៥​ចុះ​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​២០០៩​បាន ចែងថា​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ត្រូវ​រៀបចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី​កិច្ចអភិវឌ្ឍន៍​របស់ខ្លួន​នី តាម​សង្កាត់​នា​ខែមិថុនា​ជា​រៀងរាល់ឆ្នាំ​ម្ដង សំដៅ​ត្រួតពិនិត្យ​តាមដាន​និង​ស្វែងយល់​និង​ទទួលយក​តម្រូវការ​ព័ត៌មាន​ពី ប្រជាពលរដ្ឋ លើ​ការងារ ដែល​ពាក់ព័ន្ធ​រួម​នឹង​ការ​ប្រឈម​ភាព​អសកម្ម​របស់​មន្ត្រី​គ្រប់លំដាប់ ថ្នាក់​ហើយ​ត្រូវធ្វើ​ការកែសម្រួល​តាម​កា​រ​ណែនាំ​របស់​ថ្នាក់ជាតិ​ហើយ កិច្ច​ពី​គ្រោះ​យោបល់​នេះ​ផ្ដោតលើ​ចំណុច​៣​សំខាន់ៗ​រួមមាន ការងារ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ការងារ រដ្ឋបាល លើ​លិខិតស្នាម ផ្សេងៗ​ការងារ​អភិវឌ្ឍន៍​។​

​អង្គ​វេទិកា បាន បើក​កម្មវិធី​ប្រគល់ជូន​សមាជិក សមាជិកា ប្រជាពលរដ្ឋ​ដើម្បី​លើក​ជា​សំណួរ តម្រូវការ សំណូមពរ ជា​ចាំបាច់ ដល់​វាគ្មិន ចំពោះ​តម្រូវការ​ដោះស្រាយ​មិនបាន​ក្រុមការងារ​និង​ធ្វើ​របាយការណ៍​ទៅ ថ្នាក់ជាតិ​បន្ត​ដោះស្រាយ ទៀត​។ វេទិកា​នេះ​បាន​បើកឱកាស អោយ​ប្រជាពលរដ្ឋ មាន​សំណូមពរ សំនួរ​ផ្សេងៗ មានមតិ​យោបល់ សួរ​មក​មន្ត្រី​ជំនាញ​របស់ រដ្ឋបាល​ខណ្ឌមានជ័យ ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ ៕

ចំនួនអ្នកទស្សនា

    20212857

  • ថ្ងៃនេះ2191
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14381
  • ខែនេះ2191
  • ឆ្នាំនេះ985411
  • សរុប20212857