ភ្នំពេញ៖នៅព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៦ លោក ឯក ឃុន ដឿន អភិបាលខណ្ឌទួលគោក អញ្ចើញចូលរួមក្នុងពិធីក្រុងពាលីលើកជហ្វាកុដិព្រះចៅអធិការវត្តនាគវ័ន និងកុដិលេខ៣៤ ។ដែលជាវត្តសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់ស្នាក់នៅសិក្សារៀនសូត្រ ដើម្បីសុំសេចក្ដីសុខសួស្តីសិរី ជយមង្គល ដល់ប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ក៏ដូចជាប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា៕