ព្រៃវែង៖នៅថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១៦ លោកម៉ននី បណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាលបានដឹកនាំកម្លាំង មន្ត្រី សាលាស្រុក មេឃុំ មេភូមិ ចូលរួមជាមួយអធិការដ្ឋាននរគបាល កម្លាំងប៉ុស្តិ៍ សាងសង់ផ្ទះជូនប្រជាជនក្រីក្រ១គ្រួសារ នៅភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម កង សុខន ប្រធានក្រុមការងារស្រុកស៊ីធរកណ្តាល និងឧបត្ថម្ភដោយឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារឃុំព្រែកចង្ក្រាន។
នៅក្នុងឱកាសនោះតំណាងប្រជាជនក្រីក្របានថ្លែងនូវក្ដីត្រេកអរឥតឧបមានិងសប្បាយរីករាយ យ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់របស់ក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា និងក្រុមការងារ ស្រុក កងកម្លាំងប្រដាប់អាវុធ ដែលតែងតែដើស្រយាគិតគូរដល់ជីវភាពលំបាក គ្រប់រូបភាព នេះសបញ្ជាក់ឲ្យឃើញពីសកម្មភាពរបស់មន្ត្រីថ្នាក់ក្រោមជាតិ ស្រុក ឃុំ ភូមិ ចំពោះប្រជាពលរដ្ឋជួបការលំបាកដូចជាគ្រួសាររបស់ពួកគាត់នាថ្ងៃនេះ ស្របតាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ៕