ព្រៃវែង៖នៅរសៀលថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាល រួមដំណើរដោយលោក នួន ថូ សមាជិកក្រុមប្រឹក្សាស្រុក លោកគង់ វណ្ណៈ ប្រធានការិ យាល័យអប់រំយុវជននិងកីឡាស្រុក មេឃុំព្នៅទី១ មន្ត្រីសាលាស្រុក មេភូមិ និងលោកគ្រូអ្នកគ្រូ បានចុះសួរសុខទុក្ខលោក ចឹម បូរ៉ា ជំទប់ទី២ ឃុំព្នៅទី២ ដែលមានជំងឺ និងទើបតែត្រលប់មកពីព្យាបាលជំងឺនៅភ្នំពេញ សម្រាកនៅឯគេហដ្ឋាន។
នាឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាលនិងក្រុមការងារ បានចូលរួមសម្ដែងនូវក្ដីអាណិតអាសូរចំពោះលោក ចឹម បូរ៉ា ជំទប់ទី២ ឃុំព្នៅទី២ ដែលមានជំងឺ និងទើបតែត្រលប់មកពីព្យាបាលជំងឺនៅភ្នំពេញ សម្រាកនៅឯគេហដ្ឋាន និងបានបួងសួងដល់វត្ថុសក្ដិសិទ្ធិ សូមឲ្យជំងឺរបស់លោកជំទប់ទី២ជាសះស្បើយ ចាប់ពីពេលនោះទៅ។
លើសពីនោះទៅទៀតក្រុមការងារ ក៏បាននាំយកនូវសំភារៈ និងថវិកាមួយចំនួនមានដូចជា៖ មីយើង២កេស ទឹកសុទ្ធ២កេស ថវិកា ១៩០០០០រៀល (ជាថវិកាបានពីការចូលរួមគ្នា)ផងដែរ៕