ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៦ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រារព្ធពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំខាងលើនេះមានការចូលរួម មន្ត្រីទីប្រឹក្សាគម្រោងផអ៣ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនអ្នកទទួលការ លោក សុខសម្បត្តិ អភិបាលខណ្ឌ ថ្នាក់ដឹកនាំសាលាខណ្ឌ ព្រមទាំងចៅសង្កាត់ទាំងនិងគណៈកម្មាការលទ្ធកម្មនៃសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នាឱកាសនោះលោកសុខ សម្បត្តិ អភិបាលខណ្ឌ បានថ្លែងថា ក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌព្រែកព្នៅ និងរដ្ឋបាលសាលាខណ្ឌ បាននិងខិតខំកែលម្អសោភ័ណភាព កសាងហេដ្ឋារចនា សម្ព័ន្ធដូចជាការស្ថាបនាផ្លូវបេតុងក្រាលឆ្អឹងដែក ការជួសជុលផ្លូវគ្រួសក្រហម ផ្លូវក្រាលដីសការដាក់ប្រព័ន្ធលូរំដោះទឹកនិងការស្តា ប្រឡាយ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង លិចភូមិដ្ឋានប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តម ឃួង ស្រេង អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះការដេញថ្លៃគម្រោងមូលនិធិសង្កាត់នាពេលនេះ តំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមដេញថ្លៃ ត្រូវពិចារណាឲ្យបានហ្មត់ចត់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោងស្របតាមគោលការណ៍ណែនាំថ្នាក់ជាតិការ ធានាឲ្យបាននូវតម្លាភាពប្រសិទ្ធភាព ត្រូវគោរពក្រមសីលធម៌ ឲ្យបានតាមស្តង់ដារជៀសវាង ការប្រព្រឹទ្ធអំពើពុករលួយហើយក្រោយពីទទយលបានលទ្ធផលត្រូវមក ចុះកិច្ចសន្យាសាងសង់ និងមិនរត់ចោលកម្រោងដើម្បីរក្សាបានគុណភាពបទដ្ឋានគម្រោង៕