​គណៈកម្មការ​ទ្វេ​ខណ្ឌ​មាន​ខណ្ឌ​ព្រែក​ព្នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រួតពិនិត្យ​ជាក់ស្តែង ទីតាំង​ដែល​ត្រូវ​កាត់​ចូល​-​ចេញ ដើម្បី​កំណត់​ព្រំប្រទល់​ថ្មី រវាង​សង្កាត់​គោក​រកា​-​ព​ន្សាំ​ង​

06-July-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង​០០ នាទី គណៈកម្មការ​ទ្វេ​ខណ្ឌ ដែលមាន​សាលាខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ​លោក ហួត លាភ​ពិសិដ្ឋ អភិបាលរងខណ្ឌ និង​ក្រុមការងារ​-​កា​រិ​.​ជំនាញ សង្កាត់​គោក​រកា ចំណែក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ លោក ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ សង្កាត់​សំរោងក្រោម បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង ទីតាំង​ដែល​ត្រូវ​កាត់​ចូល​-​ចេញ ដើម្បី​កំណត់​ព្រំប្រទល់​ថ្មី រវាង​សង្កាត់​គោក​រកា​-​ព​ន្សាំ​ង​នៃ​ខណ្ឌ​ព្រែក​ព្នៅ ជាមួយនឹង​សង្កាត់​សំរោងក្រោម​-​ស្នោរ​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​គោលបំណង ងាយស្រួល​ជាង​មុន​ដល់​ខណ្ឌ​ទាំង​២ ក្នុងការ​គ្រប់គ្រង​រដ្ឋ​បាល ការការពារ សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ផង ព្រមទាំង​ងាយស្រួល​ដល់​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ផងដែរ ។ បន្ទាប់ពី​បញ្ចប់​ការងារ ក្រុមការងារ​បានទទួល​បាន​លទ្ធផល​ផ្លែផ្កា​មួយចំនួន ៕

ចំនួនអ្នកទស្សនា

    20212067

  • ថ្ងៃនេះ1401
  • ម្សិលមិញ2931
  • សប្តាហ៍នេះ13591
  • ខែនេះ1401
  • ឆ្នាំនេះ984621
  • សរុប20212067