ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នៅសាលាសង្កាត់ចា់អង្រែលើ បានរៀបចំកិច្ចប្រជុំការងារបូកសរុបស្ថិតិនិងការ ត្រួតពិនិត្យ លទ្ធផលយុទ្ធនាការធ្វើបច្ចុប្បន្នភាពស្ថិតិ ការស្នាក់នៅ និងការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណប្រជាពលរដ្ឋក្នុង - សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា ប្រធានការិយាល័យសាលាខណ្ឌ ចៅសង្កាត់ តំណាងកងកម្លាំងទាំង៣ និងរមានការចូលរួមពី នគបាលប៉ុស្តិ៍ មេភូមិ មេភូមិរង សមាជិកភូមិ យុវជន ក្រោមអធិបតីភាព លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ។
សមាជិកកិច្ចប្រជុំ បានលើកឡើងនូវជុំវិញបញ្ហាប្រឈមនានដែលកើតមាននៅក្នុងមូលដ្ឋាន របស់ខ្លួននៃសកម្មភាព ការធ្វើបច្ចុប្បន្នភាពស្ថិតិ ការស្នាក់នៅ និងការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជម្រាបជូនគណៈអធីបតី។
នាឱកាសនោះលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ក៏បានលើកឡើងបន្ថែមទៀតដែរថា៖ថ្នាក់សង្កាត់ ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ ស្ថិតិឲ្យបានច្បាស់ផ្ញើមកកាន់សាលាសង្កាត់ដើម្បីស្វែងរកសប្បុរសជន ចូលរួមដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
ហើយត្រូវ អនុវត្តន៍ការបម្រើសេវាសាធរណៈលើការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ការដោះស្រាយនូវរាល់តម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយថ្នាក់ជាតិ៕