ភ្នំពេញ៖នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នៅសាលាសង្កាត់ផ្សារដើមថ្កូវបានបើកកិច្ចប្រជុំវេទិកាសាធារណៈក្រោមអធិបតីភាពលោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវនិងដោយមាន ការចូលរួមពី សមាជិក ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍ នគរបាល មេភូមិ និងមន្ត្រីដែលពាក់ព័ន្ធរួមនឹង ប្រជាពលរដ្ឋ ចូលរួមចំនួន៤៥នាក់ ផងដែរ។ -
ក្រោយពី លោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវចៅសង្កាត់បានធ្វើការមានមតិជម្រាបជូនគោលបំណងនៃអង្គវេទិកានិងបាន គូសបញ្ជាក់លើការងារដែលពាក់ព័ន្ធរួចមក។ប្រជាពលរដ្ឋបានលើកឡើងនូវ បញ្ហាបញ្ហាដែរជាតមករូវការមួយចំនួនមានដូចជា៖ ១-បញ្ហាសៀវភៅគ្រួសារ ២-បញ្ហាសៀវភៅស្នាក់នៅ៣-បញ្ហាអត្តសញ្ញាបណ្ណ័៤-បញ្ហាភ្លើងបំភ្លឺ ផ្លូវជាដើម។
រាល់កង្វល់និងបញ្ហខាងលើក្រុមការងារលោក ចៅសង្កាត់ លោកនាយរងប៉ុស្ត៍ និង ស្មៀនសង្កាត់បានបកស្រាយនិងដោះស្រាយជូនប្រជាពលរដ្ឋមិនមាននៅសេសសល់ ចំងល់ ហើយប្រជាពលរដ្ឋស្នើដល់ក្រុមការងារមេត្តារៀបចំវេទិកានេះឲ្យបាន ទៀងទាត់តាមគោលការណ៍នែនាំសម្រាប់ឲ្យពួកគាត់មានមតិនិងពិគ្រោះយោបល់ ជាមួយអាជ្ញាធរដើម្បីបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋ ឲ្យកាន់តែស្អិតរមួតជាមួយអាជ្ញាធរ៕