ភ្នំពេញ៖នៅថ្ងៃទី ៦ខែកក្កដាឆ្នាំ២០១៦ នៅវេលាម៉ោង ៩ព្រឹក លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានបញ្ជាអោយកំលាំងសណ្ដាប់ធ្នាប់ចំនួន១២ នាក់ចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ 169.128.107.217.139.166.141 និងរង្វង់មូលវត្តសំពៅមាស និងណែនាំដល់អាជីវករទាំងអស់ដែលយកចញ្ចើមបើកធ្វើអាជីវកម្មអោយកាត់បន្ថយការពន្លឿនការលក់ដូរដើម្បីទុកចញ្ចើមផ្លូវអោយអ្នកថ្មើរជើងបានធ្វើដំណើរដើម្បីកាត់បន្ថយការកក់ស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ហើយបានដកហូត សំភារៈមួយចំនួនយកមកសាលាខណ្ឌរងចាំម្ចាស់ចូលខ្លួនមកយកនិងដេីម្បីពន្យល់ណែនាំអោយគាត់កុំអោយបន្តធ្វើបែបនេះទៀត ហើយសំភារៈរួមមាន: 1.ផ្លូវលេខ 128 កំលាំងបានដកហូតរទេះអេតចាយចំនួន 3គឿង.2.ផ្លូវលេខ 166 កែង 139 ដកហូតឆត្រ័ចំនួន 2 ដើម៕