រដ្ឋបាលខណ្ឌដង្កោប្រារព្ធវេទិកា របស់ក្រុមការងារថ្នាក់ក្រោមជាតិដើម្បីទទួលយកតម្រូវការនានាពីប្រជាពលរដ្ឋ

07-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​វត្ត​ស្វាយមាស សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ បានរៀបចំ​វេទិកា​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ ដើម្បី​ទទួលយក​សំណើ សំណួរ សំណូមពរ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ចំនួន ០៧ ក្នុង​ខណ្ឌដង្កោ រួមមាន សង្កាត់​ប្រទះ​ឡាង សង្កាត់​ក្រាំង​ពង្រ សង្កាត់​ពងទឹក សង្កាត់​ព្រៃវែង សង្កាត់​សាក់​សំពៅ សង្កាត់​ទៀន និង​សង្កាត់​គង​ន​យ ក្រោម​អធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ​។​
 

វេទិកា​របស់​ក្រុមការងារ​ថ្នាក់ជាតិ​នេះ​មាន​វត្តមាន​ចូលរួម​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ ក្រុមប្រឹក្សា គណៈ​អភិបាលខណ្ឌ ការិយាល័យ​សាលាខណ្ឌ សង្កាត់ ព្រមទាំង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានានិងប្រជាពលរដ្ឋជាច្រើននាក់​ផងដែរ​។​

​បន្ទាប់ពី លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បានធ្វើ​របាយការណ៍​ស្វាគមន៍​ស្ដីពី​សកម្មភាព​សមិទ្ធផល របស់​អាជ្ញាធរ​ក្នុង​ខណ្ឌ​ដែល​បានសម្រេច​នាពេល កន្លងមក​រួម​មា​នេះ​ស្នាដៃ​កិច្ចអភិវឌ្ឍន៍​គ្រប់​វិស័យ ដែល​អនុវត្តន៍​ដោយ​រដ្ឋបាល​ខណ្ឌ មាន​ក្រុមប្រឹក្សា គណៈ​អភិបាល​និង​មានការ​សហការ​រវាង​មន្ត្រី​មូលដ្ឋាន ក្រុមប្រឹក្សា​សង្កាត់ កងកម្លាំង រួម​និង​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ហើយ​វិស័យ​ដែល​សម្រេចបាន​លើ​សេវាសាធារណៈ អប់រំ សុខភាព​សង្គម សន្តិសុខ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និង​ការដោះស្រាយ​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព ខ្ពស់  ជម្រាបជូន​ដល់​អង្គ​វេទិកា​សាធ​រណៈ​រួចមក ។​

​ហើយ​នៅក្នុង​ឱកាស​នោះ​លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ ក៏​ស្នើ​ដល់​សាលាខណ្ឌ សង្កាត់​ត្រូវ​បន្ត​ការអនុវត្តន៍​ការបម្រើ​សេវាសាធារណៈ​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ មិន​គាបសង្កត់​ប្រជាពលរដ្ឋ រក្សា​សន្តិសុខ​សុវត្ថិភាព​នៅ​មូលដ្ឋាន ត្រួតពិនិត្យ​និង​មាន​ផែនការ​ប្រជុំ​លើ​ការងារ​ចរាចរណ៍​ច្បាប់​បទដ្ឋាន គតិយុត្តិ​ឲ្យ​បាន​ទូលាយ ចំណុច​អសកម្ម​ភាព​ត្រូវ​កែសម្រួល​ឲ្យ​ខាន​តែ​បាន សរបតាម​យុទ្ធសាស្ត្រ​កំណែទម្រង់​របា់​ថ្នាក់ជាតិ​និ​អនុវត្តន៍​អភិក្រម​របស់ សម្ដេច​តេ​ជោ​ប្រមុខ​ដឹកនាំ​គឺ មុជទឹក​ដុល​ក្អែល សំអាត​កាយ ឆ្លុះកញ្ចក់ និង​ព្យា​ល​។​

​អង្គ​វេទិកា បាន បើក​កម្មវិធី​ប្រគល់ជូន​សមាជិក សមាជិកា ប្រជាពលរដ្ឋ​ដើម្បី​លើក​ជា​សំណួរ តម្រូវការ សំណូមពរ ជា​ចាំបាច់ ដល់​វាគ្មិន ចំពោះ​តម្រូវការ​ដោះស្រាយ​មិនបាន​ក្រុមការងារ​និង​ធ្វើ​របាយការណ៍​ទៅ ថ្នាក់ជាតិ​បន្ត​ដោះស្រាយ ទៀត​។ វេទិកា​នេះ​បាន​បើកឱកាស អោយ​ប្រជាពលរដ្ឋ មាន​សំណូមពរ សំនួរ​ផ្សេងៗ មានមតិ​យោបល់ សួរ​មក​មន្ត្រី​ជំនាញ​របស់ រដ្ឋបាល​ខណ្ឌមានជ័យ ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ ។​

​បន្ទាប់​មកពី​ចប់​វេទិកា​លោកជំទាវ និង​ឯកឧត្តម​ក្រុមការងារ​បាន​ចុះទៅពិនិត្យ​ផ្ទាល់​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​បាន​ចាត់វិធានការ​ចំពោះ​រោងចក្រ​ដែល​បាន​បង្ហូរទឹក​ចូល​ប្រឡាយ​ដើម្បី​ឲ្យ​បញ្ឈប់​និង​គោរព​ច្បាប់​របស់​អាជ្ញាធរ​សម​ត្ថ​កិច្ច​ផង​៕

ចំនួនអ្នកទស្សនា

    20509397

  • ថ្ងៃនេះ1911
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45061
  • ខែនេះ66941
  • ឆ្នាំនេះ66941
  • សរុប20509397