ព្រៃវែង៖នាព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានដឹកនាំយុវជនកាកបាទក្រហមស្រុក និងបានសហការជាមួយលោកពេជ្រ ប៉ូឡា ប្រធានការិយាល័យ សុខាភិបាលស្រុក ប្រធានមណ្ឌលទាំង១១ ចុះដាក់ថ្នាំ អាលបែត នៅតាមពាងទឹក អាងទឹក ដើម្បីការពារដង្កូវទឹក មូសខ្លា ដែលស្ថិតនៅភូមិ ព្រៃឈៀង ឃុំ ឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ថ្លែងទៅកាន់អាជ្ញាធរ ស្រុក តំណាងប្រជាពលរដ្ឋនៅភូមិ ព្រៃឈៀង ឃុំ ឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងបានសម្ដែងនូវក្ដីត្រេកអរចំពោះក្រុមការងារ ដែលដឹកនាំដោយលោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល ដែលតែងតែគិតគូរដល់សុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ បញ្ហាជីវភាព សន្តិសុខ និងសុខុមាលភាព ក្នុងមូលដ្ឋាន ស្រុកដោយមិនគិតអំពីការនឿយហត់ អ្វីឡើយទាំងអស់ ចូលរួមកិច្ចអភិវឌ្ឍន៍តាមនយោបាយយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់ថ្នាក់ជាតិ៕